សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឈាមស្រែក ស្បែកហៅ ឃាតករ សម្លាប់ក្មេងប្រុស ជា ប៊ុនហេង នៅខណ្ឌច្បារអំពៅ ត្រូវបានចាប់ខ្លួន!!!

ភ្នំពេញ៖ នគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះ បានឃាត់ខ្លួនឃាតករ ម្នាក់ ដែលសម្លាប់ក្មេងប្រុស ជា ប៊ុនហេង អាយុ១០ឆ្នាំ បានហើយ ។ នេះបើយោងតាម លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ថ្លែងប្រាប់ (Pvhtv.online)មុននេះបន្តិច ។  អំពើឃាតកម្មគិតទុកជាមុន នេះ កើតឡើងនៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៥៖៣០នាទី ជនសង្ស័យឈ្មោះអុន ភាម៉ុន អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។មូលហេតុនៃអំពើឃាតកម្មគិតទុកជាមុន នេះ ត្រូវបាន សមត្ថកិច្ច បង្ហើបថា ដោយសារឃាតករខឹងជនរងគ្រោះ ដែលជាក្មួយ វាយក្បាល ខ្លួនដែលជាពូ ។មុនពេលកើតហេតុជន សង្ស័យ និង កុមារារងគ្រោះ ជិះម៉ូតូម៉ាក MSX ពណ៌ស ផ្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ក៏កុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប រួចជិះចូលក្នុងដីឡូតិ៍ ចំណុចកើតហេតុ ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យស្លាប់ រួចជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ម៉ោង១១៖៣០នាទី ប្រជាពលរដ្ឋឃើញសពកុមារារងគ្រោះនៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ចបន្ទាប់មកការិយាល័យបច្ចេកទេស-វិទ្យាសាស្ត្រ, អង្គការ CPU និងឧកញ៉ាបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យ កោសល្យវិច្ច័យរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញស្នាមរហែកសន្ទះអញ្ចាញ ធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង បញ្ជាក់ថា កុមារារងគ្រោះស្លាប់ដោយសារតែប៉ះទង្គិចផ្ទៃមុខធ្ងន់ធ្ងរ។លុះដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១ សមត្ថកិច្ច ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យ តែម្តង ៕ដោយ៖(​យាយពេញ).p phot photo_2

Filed in: សន្តិសុខ

Leave a Reply

Submit Comment