សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

សាររបស់សម្ដេចហ៊ុនសែនស្នើឱ្យគណៈកម្មការចំពោះកិច្ចរៀបចំផែនការចាក់វ៉ាក់សាំងបន្តឆ្ពោះទៅលើភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្ដាល

ភ្នំពេញៈសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនក្នុងសារជាសំឡេងនាយប់ថ្ងៃទី០៦ខែមេសា ឆ្នាំ២០២១បានស្នើឱ្យ គណៈកម្មការចំពោះកិច្ចរៀបចំផែនការចាក់វ៉ាក់សាំងបន្តដោយឆ្ពោះទៅលើភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាលនៅពេលដែលវ៉ាក់សាំងថ្មីបានមកដល់នោះ។សម្តេចហ៊ុនសែនមានប្រសាសន៍ថា «បើមិនធ្វើដូច្នោះទេយើងចាក់វ៉ាក់សាំងត្រង់នេះបន្តិចចាក់ត្រង់នោះបន្តិចគឺភាពសាំនោះគឺមិនគ្រប់គ្រាន់ទេ។ ដូច្នេះយើងត្រូវផ្ដល់អាទិភាពឱ្យទីក្រុងភ្នំពេញតែម្ដងសម្រាប់ការចាក់វ៉ាក់សាំងហើយទីក្រុងភ្នំពេញមិនសំដៅថាជាអ្នកណាទេព្រោះយើងបានកំណត់គោលដៅអាទិភាពដែលត្រូវបានចាក់រួចស្រេចទៅហើយ ។ដូច្នេះគោលដៅបន្តត្រូវច្បាមយកជាមួយមនុស្សទាំងអស់ត្រូវតែចាក់វ៉ាក់សាំង»។សម្ដេចលើកឡើងថា ឥឡូវនេះគឺយើងនៅចាក់វ៉ាក់សាំងដំណើរការដោយស្ម័គ្រចិត្ត។ប៉ុន្តែខ្ញុំគិតថានៅពេលណាមួយ គឺវ៉ាក់សាំងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ច។តែនេះគ្រាន់តែជាការគិតគូដោយយោងទៅលើសភាពការណ៍ជាក់ស្ដែងដែលបាននិងកំពុងវិវត្តន៍នៅលើពិភពលោកដោយប្រទេសខ្លះបានចាប់ផ្ដើមធ្វើបដិការជាមួយគ្នា ដោយសារមានការចាក់វ៉ាក់សាំងហើយគឺបន្ធូបន្ថយការធ្វើចត្តាឡីស័កនិងការទៅមករកគ្នាបាន។ សម្ដេចបន្តថ្លែងថា ប៉ុន្តែខ្ញុំគិតថាសម្រាប់ប្រទេសកម្ពុជាយើង នៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងកន្លែងដទៃទៀត នៅពេលដែលរោងចក្រ សហគ្រាស ក្រុមហ៊ុនគេបានចាក់វ៉ាក់សាំងអស់ហើយ អ្នកដែលពុំបានចាក់វ៉ាក់សាំងនឹងអាចមិនទទួលបានការងារធ្វើនៅទីនោះទៀតទេ ហើយ ការប្រឡងឡើងជ្រើសរើសបុគ្គលិកនៅពេលដែលមិនបានទទួលវ៉ាក់សាំងទេគឺពួកគេក៏នឹងមិនត្រូវបានទទួលឱ្យចូលប្រឡងចូលឬជ្រើសរើសចូលធ្វើការងារនោះដែរ។អីចឹងទេបន្តិចទៀតនៅលើពិភពលោកអាចថាវ៉ាក់សាំងក្លាយជាវ៉ាក់សាំងកាតព្វកិច្ចតែម្ដង។នេះជាការប្រមើលមើលរបស់ខ្ញុំដែលខ្ញុំគិតថាអ្នកដែលមិនបានចាក់វ៉ាក់សាំងគឺអ្នកដែលអភ័ព្វអ្នកដែលពុំមានលទ្ធភាពទទួលបានការងារធ្វើឬត្រូវបានស្វាគមន៍ពីសំណាក់អ្នកដែលបានទទួលវ៉ាក់សាំងដែលបង្កើតទៅជាការរើសអើងមួយ។ដូច្នេះចំណុចនេះគឺជាចំណុចដែលត្រូវយកចិត្តទុកដាក់។ សម្ដេចបានថ្លែងសង្កត់ធ្ងន់ដោយស្នើឱ្យប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ពិភាក្សាជាមួយផ្នែកពាក់ព័ន្ធ នៅពេលដែលវ៉ាក់សាំងមកដល់គឺត្រូវរៀបចំផែនការដើម្បីចាក់នៅទីក្រុងភ្នំពេញ និងអ្នកដែលនៅជាប់ទីក្រុងភ្នំពេញ គឺមានខេត្តកណ្ដាល ហើយអាចតាមផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ដែលជាតំបន់រោងចក្រគឺកម្មករទាំងអស់នោះត្រូវបានទទួលនូវវ៉ាក់សាំងនិងនៅតាមតំបន់ផ្សេងទៀតដែលនៅកៀកក្រុងភ្នំពេញដែលមានមនុស្សច្រើនត្រូវតែទទួលបានវ៉ាក់សាំង។ ចំពោះបញ្ហានេះត្រូវធ្វើការងារជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សាលារាជធានីភ្នំពេញ និងខេត្តកណ្ដាល តើមានចំនួនមនុស្សប៉ុន្មានសម្រាប់ទទួលវ៉ាក់សាំង ទាំងប្រជាជនធម្មតា និងអ្នកដែលមិនទាន់បានទទួលវ៉ាក់សាំងតើនៅសល់ប្រជាជនប៉ុន្មាននាក់។ដូច្នេះយើងអាចសម្រុកក្នុងការទិញវ៉ាក់សាំង ឬក៏ការផ្ដល់ជំនួយ ពេលមកដល់ គឺប្រើប្រាស់នៅលើគោលដៅនេះជាអាទិភាពខ្ពស់បំផុត ព្រោះនៅបណ្ដាខេត្តយើងបានបញ្ជូនវ៉ាក់សាំងទៅរួចហើយ ចាក់គោលដៅអាទិភាពរួចស្រេចទៅហើយ ដូច្នេះត្រូវបកវិលត្រឡប់មករៀបចំផែនការ ដើម្បីកាត់បន្ថយហានិភ័យ និងផ្ដល់ភាពសាំ ឱ្យអ្នកនៅទីក្រុងភ្នំពេញនិងអ្នកនៅខេត្តកណ្ដាលដែលនៅព័ទ្ធទីក្រុងភ្នំពេញដើម្បីឱ្យមានភាពសាំអ្នកចូលមកទីក្រុងគ្មានការចម្លងទៅកាន់ជនបទអ្នកទីក្រុងទៅជនបទមិនមាននាំជំងឺទៅជនបទទៀតទេ។សម្តេចហ៊ុនសែនក៏បានស្នើឱ្យយកចិត្តទុកដាក់ទៅលើអាទិភាពនៃភូមិសាស្ត្រដែលត្រូវយកចិត្តទុកដាក់លើបញ្ហាទាក់ទិនជាមួយនឹងការរៀបចំចាក់វ៉ាក់សាំងនេះ។គិតថ្ងៃត្រឹមថ្ងៃទី០៦ខែមេសាឆ្នាំ២០២១ក្រសួងសុខាភិបាលនិងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេសសរុបចំនួន ៦៩២,៥៦៩នាក់។ក្រសួងសុខាភិបាល ចាក់បានចំនួន ៥១២,៣៣៤នាក់ក្រសួងការពារជាតិ ចាក់បានចំនួន ១៨០,២៣៥នាក់ យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល៕ដោយ៖( យាយពេញ)pm1

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment