សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោកមេបញ្ជាការព្រំដែនគោក៩១១ក្នុងខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលកម្លាំងដែលកំពុងឈរជើងជាប្រចាំការនៅតាមគោលដៅនានា តាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ក្រុងក្រុងប៉ោយប៉ែត៖ លោក​សូរ ចាន់​រី មេបញ្ជាការវរការពារព្រំដែនគោក៩១១ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានអញ្ចើញចុះពិនិត្យមើលកងកម្លាំងជាប្រចាំ ដែលកំពុងឈរជើងប្រចាំការនៅគោលដៅនានា តាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ នគរបាលនៃវរការពារព្រំដែនគោកលេខ៩១១ បានអោយទូរទស្សន៍ព្រះវិហារ​អនឡាញយើងដឹងថា៖ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់​លោក មេបញ្ជាការវរការពារព្រំដែនគោក៩១១ រួមនិងកងកម្លាំងចម្រុះបានចុះបេសកម្មប្រចាំ ទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស ចូលក្នុងសហគមន៍ ដែលប្រទេសថៃ កំពុងផ្ទុះការចម្លងជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ជាលើកទី២ នាពេលថ្មីៗនេះ៕ ដោយ៖​( ចប្ប៉ាប៉ោយប៉ែត ).

002 016 013

 

Filed in: សង្គម

Leave a Reply

Submit Comment