សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោកស្នងការ បង្ហាញអារម្មណ៍សោកស្តាយក្នុងការបាត់បង់លោក រ៉េត ស៊ីណែត ដែលជាមន្ត្រីសកម្មមួយរូប

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បង្ហាញអារម្មណ៍នឹកស្រណោះ សោកស្តាយដែលបាត់បង់មន្ត្រីដ៏សកម្មម្នាក់ ដោយលោក រ៉េត ស៊ីណែត តែងតែបំពេញការងារបានយ៉ាងល្អជូនអង្គភាព ក៏ដូចជាការចូលរួមសហការក្នុងការបង្ក្រាបបទល្មើសនានាជាច្រើន និង បានចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក ។លោកឧត្តមសេនីយ៍ឯក ស ថេត នៅព្រឹកថ្ងៃព្រហស្បតិ៍​០២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះ បានអញ្ជើញដឹកនាំលោក លោកស្រីស្នងការរង នាយការិយាល័យ និង មន្ត្រីជាច្រើនរូប ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិវរសេនីយ៍ឯកជូនសពលោកវរសេនីយ៍ទោ រ៉េត ស៊ីណែត ជាកិច្ចបច្ឆាមរណ: ដែលបានទទួលមរណៈភាពកាលពីរំលងអធ្រាតយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ។សូមបញ្ជាក់ថាលោកវរសេនីយ៍ទោ រ៉េត ស៊ីណែត អាយុ៤១ឆ្នាំ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ជាមន្ត្រីដ៏ល្អមួយរូប បានលះបង់ក្នុងការបម្រើសង្គមជាតិ ហើយគាត់ក៏មានការទំនាក់ទំនងយ៉ាងល្អជាមួយមិត្តរួមការងារទាំងអស់ផងដែរ ។ជាមួយគ្នានេះ លោកស្នងការ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ទោ រ៉េត ស៊ីណែត ហើយក៏បាននាំយកជាសម្ភារ: និង ថវិកាមួយចំនួន ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារសព៕ដោយ៖ (​យាយពេញ).

001 003

 

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment