សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

យុវជន៥នាក់ធ្លាប់ជាប់គុក២-៣ឆ្នាំនៅតែលក់នឹងជក់គ្រឿងញៀនយ៉ាងសកម្មត្រូវកំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបង្រ្កាបបាន!!!

ខេត្តបន្ទាយមានជ័យៈ យុវជន៥នាក់ធ្លាប់ជាប់គុក២-៣ឆ្នាំ នៅ​តែបន្តអាជីព លក់ជក់គ្រឿងញៀនយ៉ាងសកម្ម ត្រូវ​កំលាំង​នគរ​បាលការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនបាន នៅ​វេលា​ម៉ោង០៤ល្ងាចថ្ងៃ​១៣រោច ថ្ងៃកោរ ចេត្រ ឆ្នាំ​កុរ ឯកស័កព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅ​ចំណុច​ផ្លូវ​លំផ្សារ ហ៊ុយឡេង ស្ថិតក្នុង ភូមិសែសិន សង្កាត់ អូរអំបិល ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។ សមត្ថកិច្ចបានដកហូតបានវត្ថុតាងថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ ថ្លឹងទាំងសំបកទម្ងន់៣៣.១៤ក្រាម រួមនិង​ថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំមួយចំនួន ទូរស័​ព្ទដៃចំនួ​ន២គ្រឿង​។ លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួល​ការងារ​ប្រឆាំងគ្រឿងញៀន បានអោយដឹងថា៖ អនុវត្ត​តាមបទ​បញ្ជា​​របស់​លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នង​ការនគរ​បាល​ខេត្តបន្ទាយមានជ័យ កម្លាំងន​គរបាល​ជំនាញបាន​ចុះ​ស្រាវ​ជ្រាវចាប់ អ្នកលក់ថ្នាំញៀនបានម្នាក់ ឈ្មោះ ឡាយ សៀវ​លិញ (ហៅលិញ) ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅ​ភូមិ ព្រះ​ពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយពីចាប់ឃាត់ខ្លួនឈ្មោះ ឡាយ សៀវលិញ និង​ធ្វើការ​សាក​សួរចម្លើយ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និងកម្លាំង​នគរបាល​អធិការ​ដ្ឋាននគរ​បាលក្រុង​សិរីសោភ័ណ ចុះប្រតិបត្តិការបន្ត ឈានដល់​​ការចាប់ក្រុ​មយុ​វជនដែលជក់គ្រឿងញៀនបានបានចំនួន០៤នាក់បន្ថែមទៀត នៅចំណុចលេងបាញ់ត្រី ក្នុងផ្សារ ហ៊ុយឡេង ស្ថិតក្នុង​ភូមិ​កំពង់ស្វាយ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ លោកស្នងការរងបានបញ្ជាក់អោយដឹងថា៖ ជនសង្ស័យ​ទាំង​៤នាក់មានឈ្មោះ ទី១-ឈ្មោះ គ្រិល វិសូត្រ ភេទប្រុស​អាយុ​៣១ឆ្នាំ​ នៅភូមិ៣ ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ ពីបទជួញ​ដូរគ្រឿង​ញៀន។ ទី២-ឈ្មោះ គ្រិល វិលេន ភេទប្រុសអាយុ២៩ឆ្នាំ នៅ​ភូមិ៣ ជននេះធ្លាប់ជាប់ពន្ធនាគារ៣ឆ្នាំ ពីបទហឹង្សា។ ទី៣-ឈ្មោះ ចាប ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ១ ជន​ធ្លាប់ជាប់ក្នុងមណ្ឌលបន្សាបគ្រឿងញៀនជីវិតថ្មីភ្នំបាក់ចំនួន៣ដង។ ទី៤-ឈ្មោះ ឈុំ ចំរើន (ហៅង៉ា) ភេទប្រុសអាយុ២៧ ឆ្នាំ នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ជននេះ ធ្លាប់ជាប់គុក៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ។ លោកស្នងការរងបានបញ្ជាក់អោយដឹងទៀតថា៖ ជន​សង្ស័យ​ទាំង០៥នាក់ រួមនិងវត្ថុតាងថ្នាំញៀន កម្លាំង​នគរបាល​ជំនាញ​រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០២០ ចាត់ការតាមនីតិវិធី៕ ដោយៈ (ចំប៉ាប៉ោយប៉ែត)

.--12

 

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment