សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ជនសង្ស័យមួយក្រុមជំនាញខាងឆក់យ៉ាងសកម្ម មានគ្នា៣នាក់ត្រូវសមត្ថកិច្ចបង្ហាញមុខហើយ!!!

រាជធានីភ្នំពេញ ៖ ជនសង្ស័យឆក់ខ្សែក នឹង កាបូបយ៉ាងស កម្មមានគ្នា៣នាក់ក្នុងនោះមានស្រីម្នាក់ ត្រូវបានកម្លាំងនគរ បាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ​ បាន​បង្ហា​ញមុខជា​សាធារណ:​កាលពី​វេលា​ម៉ោង ២រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បន្ទាប់​ពី​ធ្វើសកម្មភាពឆក់ ក៏ត្រូវ​បានកកម្លាំងល្បាតឃាត់ខ្លួនជាបន្ត បន្ទាប់ ។​ការ​បង្ហាញមុខជន​សង្ស័យ​ជានារីពុំ​បានយ​កមក​បង្ហាញ​​​នោះទេដោយសារតែមានជំងឺ ។

ជន​សង្ស័យ​​ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន១/ឈ្មោះ ​សោម វ៉ាលីសា (ហៅហ្សា) ភេទប្រុស អាយុ២០ឆ្នាំ ជាមន្រ្តីយោធា មានលំនៅស្នាក់នៅ ផ្ទះ លេខ ១៣ EO ផ្លូវលេខ ២៧១ សង្កាត់ បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

២.ឈ្មោះអ៊ី សុភ័ក្រនិត (ហៅឌី ណារ័ត្ន) ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។និង​​​​ទី៣.ឈ្មោះ លីរ៉ា ណែត ភេទស្រី អាយុ២០ឆ្នាំ មានលំនៅតាម ផ្លូវជាតិលេខ៥ ភូមិឃ​​ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ។

តាមលោកវរះសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ នគរ បាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំ ពេញបានអោយដឹងថា៖ ជនសង្ស័យត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវលេខ ៣៣៥ សង្កាត់ បឹងកក់ទី២ ខណ្ឌ ទួលគោក នឹងថ្ងៃទី១៦ ខែ មេសា នៅតាមផ្លូវលំ សង្កាត់ ត្រ ពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ បន្ទាប់ពី​ធ្វើសកម្មភាព​ឆក់​ខ្សែកជាបន្តបន្ទាប់២លើកនៅថ្ងៃតែមួយ នៅតាមផ្លូវលេខ ១១២ ​សង្កាត់ ផ្សារដេប៉ូ២ នឹង ឆក់នៅតាមផ្លូវលេខ ១២៨ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

លោកនាយការិយាល័យ បានអោយដឹងទៀតថា៖ បន្ទាប់​ពី​ឃាត់ខ្លួនសមត្ថកិច្ចឈានទៅឆែកឆេរផ្ទះជនសង្ស័យ ដក ហូតបានកាបូបស្ពាយនឹងយូរ របស់ជនរងគ្រោះចំនួន១៣ ព្រមទាំងដកហូតបានម៉ូតូ ២គ្រឿង ដែលជនសង្ស័យជិះធ្វើ សកម្មភាព ។ហើយបើតាមចម្លើយសារភាព កន្លង​មក​របស់​ជនសង្ស័យធ្លាប់ធ្វើសកម្មភាពឆក់ចំនួន៤លើកហើយ។ប្រជាពរលរដ្ឋសាទរចំណាត់របស់ស្នងការរាជធានីភ្នំពេញដែលតេងតែបង្ក្រាបដូចភ្លៀងរលឹម តែទោះជាយ៉ាងណាក៏ដោយ ប្រ​ជាពលរដ្ឋ សំ​ណូម​ពរឲ្យខាង​សមត្ថ​កិច្ចយើង​អនុវត្ត​ជារៀង​រហូត​​ដើម្បីឲ្យ ភូមិឃុំ​មាន​សុវត្ថិភាព​៩ចំណុច​ប្រកបដោយប្រសិទ្ធិភាពបាន១០០% ៕ដោយ៖( យាយពេញ)

001

112

 

Filed in: សន្តិសុខ

Leave a Reply

Submit Comment