សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

គ្រោះថ្នាក់ចរាចរណ៍មួយគូរឲ្យរន្ធត់នៅក្រុងតាខ្មៅខេត្តកណ្តាល

ខេត្តកណ្តាលៈ​ នៅវេលាម៉ោង ៦និង៥០នាទីព្រឹកថ្ងៃ ពុធ ៤កើត ខែផល្គុន ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែ កុម្ភ: ឆ្នាំ២០២០ ស្ថិតត្រង់ចំណុច​ស្តុបព្រែកហូរ​ ផ្លូវ​ជាតិ​លេខ២ កែងផ្លូវលេខ១១៥ ភូមិ តាក្តុលត្បូង សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មាន​​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ដឹកទឹក នឹង ម៉ូតូកង់បី។រថយន្តបង្កម៉ាក NISSAN DIESEL ស៊ីទែនដឹកទឹក ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ (រត់គេចបាត់ពីកន្លែងកើតហេតុ)។ ជនរងគ្រោះឈ្មោះ ជា សុផាត ភេទប្រុស អាយុ ៣៨ឆ្នាំ ស្លាប់  ជាអ្នកបើកបរកង់បី មានអ្នករួមដំណើរចំនួន៣នាក់៖

១/ឈ្មោះ ស៊ី នាង ភេទស្រី អាយុ ៣៨ឆ្នាំ មានផ្ទៃពោះ (រងរបួសធ្ងន់ )ត្រូវជាប្រពន្ធ ។២/ឈ្មោះ ហៃ យូប៊ិន ភេទស្រី អាយុ ៣ឆ្នាំ (ស្លាប់) ត្រូវជាកូន។

៣/ឈ្មោះ ហៃ យូហួរ ភេទប្រុស អាយុ ៧ឆ្នាំ (រងរបួសស្រាល) ។ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្ក បើក​បរក្នុង​ទិស​ដៅពីលិចមកកើតរួចបត់ស្តាំទៅទិសខាងត្បូងត្រង់​ចំណុច​ផ្លូវ​កោង និងល្បឿនលឿនបណ្ដាល​ឲ្យក្រ​ឡាប់​សង្កត់​ពីលើ​ម៉ូតូ​កង់បង់បី (Pass App) ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AF-8493 កំពុង​ឈប់ស្តុបក្នុងទិសដៅពីត្បូងទៅជើងនឹង​សង្កត់​ពី​លើម៉ូតូ​ចំនួន០២គ្រឿងទៀតបង្កឲ្យអ្នកបើកបររងរបួសស្រាលព្រម​ទាំង​​​​ក្រឡាប់សង្កត់ពីលើសំយ៉ាបផ្ទះពល​រដ្ឋរង​ការខូច​ខាត​ផងដែរ។មូលហេតុ៖ អ្នកបើកបរលឿនត្រង់ចំណុចផ្លូវកោង និងដាច់ហ្រ្វាំង។ក្រោយកើតហេតុសមត្ថកិច្ចចុះ​ដល់ទី​តាំង​សម្រួលចរាចរណ៍នឹង​ធ្វើ​ការបញ្ជូនជនរងគ្រោះទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​រ​ពេទ្យ​ ​ចំណែកសពប្រគល់ជូនក្រុមគ្រួសារយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី រីឯវត្ថុតាងយក​ទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋានន​គរបាល​ស្រុក ដើម្បីដោះស្រាយតាមនីតិវិធី៕( តាខ្មៅ).

001

003

004

 

 

Filed in: ចរាចរណ៍

Leave a Reply

Submit Comment