សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

អបអរសាទរ​! កីឡាការិនី កែ ឡេង និង​កីឡាករ សុខ ចាន់​មាន ឈ្នះ​មេដាយមាស​ទ្វីបអាស៊ី​

កីឡា ៖ អបអរសាទរ វីរ​កីឡាការិនី កែ ឡេង និង​កីឡាករ សុខ ចាន់​មាន បានឈ្នះ​មេ​ដាស​មាស​ក្នុង​ការប្រកួត​ជើងឯក​ប៉េតង់​ទ្វីបអាស៊ី វិ​ញ្ញា​វាយយក​ពិន្ទុ ដោយ​យកឈ្នះ​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ បើតាម​ការ​បង្ហោះ​នៅលើ​ទំព័រ Facebook ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ប៉ូល និង​ប៉េតង់​កម្ពុជា ។​

​ការប្រកួត​ជើងឯក​ប៉េតង់​អាស៊ី​លើក​ទី​៣ ( The 3rd Asian Boules Sport Confederation Petanque Championship 2019 ប្រារព្ធ​ធ្វើឡើង​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៨-២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ខណៈ​កម្ពុជា​បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី សរុប​ចំនួន​១៨​រូប​។​

​គួរ​ឲ្យ​ដឹង​ដែរ​ថា វីរ​កីឡា​ការ​នី កែ ឡែ​ង ទើបតែ​បាន​បំបែក​កំណត់ត្រា​ដោយ​ឈ្នះ​មេ​ដាម​ស​ពិភពលោក​ចំនួន​៤​ដង​ជាប់​គ្នា​កាលពី​ខែ​មុន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ខណៈ​កីឡាករ សុខ ចាន់​មាន ទើបតែ​ឈ្នះ​មេដាយប្រាក់ នៅ​ស៊ី​ហ្គេម​លើក​ទី​៣០​កាលពីពេល​ថ្មីៗ​នេះ លើ​វិញ្ញាសា​វាយ​គូ​បុរស​៕

24 25

Filed in: កីឡា

Leave a Reply

Submit Comment