សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

បង្ក្រាបបទល្មើសទ្រង់ទ្រាយធំ ឃាត់ខ្លួនបានមេខ្លោងឈើ ឈោ្មះសឹង សំអុល និង បក្ខពួក០៤នាក់!

ខេត្តមណ្ឌលគិរី​៖​​ក្រោយពីក្រុមការងារ​ទទួលព័ត៌មាន​ដ៏ច្បាស់​ការណ៍មួយពីអ្នកនាំពាក្យ របស់​ឯកឧត្តមនាយ​ឧត្តមសេនីយ៍​សៅសុខា នោះឯកឧត្ដម អេងហ៊ី ចេញពីខេត្តមណ្ឌលគិរី នៅ​ថ្ងៃ​ទី០៩​ខែ កក្កដាឆ្នាំ ២១០៩យើងនេះ ថាមាន​ការឃាត់ខ្លួន​លោក សឹង​សំអុល ព្រមទាំងបក្ខពួកចំនួន០៣នាក់ទៀតនឹង​រឹប​អូស​បាន​រថយន្តប្រមាណជាង ៤០ គ្រឿងសេចក្ដី​រាយកា​រណ៍​បានបន្តថា ករណី​បង្ក្រាប​បើកជាទ្រង់​ទ្រាយ​ធំយ៉ាង​ក្ដៅគគុក​មួយនេះ គឺធ្វើ​ឡើងដោយគណៈកម្មាធិការ បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ ​ដែល​ដឹក​នាំ​ដោយឯក​ឧត្តមនាយ​ឧត្តម​សេនីយ៍​​សៅសុខា ។​ពាក់ព័ន្ធបញ្ហានៃការបង្រ្កាបយ៉ាងក្ដៅគគុក មួយនេះផងដែរ គេ​នៅពុំទាន់បានដឹងច្បាស់ទេថាតើ​មានសមត្ថកិច្ច​ជំនាញ​រូប​ណា​​​ មានជាប់​ពាក់ព័ន្ធនៅក្នុងរឿងនេះនៅឡើយនោះទេ បើក​តាម​ការលើក​ឡើងរបស់មន្ត្រីថ្នាក់ក្រោមប្រចាំខេត្តមណ្ឌលគីរី និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបាន​បញ្ជាក់​បន្ត​ទៀត​ថាអ្វីដែល​ពួកគេបាន​ដឹងនិង​បានឮព្រម​ទាំងបាន​ឃើញ​ ថាជុំវិញបញ្ហានៃការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនិង​ដឹក​ជញ្ជូន​យ៉ាងអនាធិបតេយ្យនាពេលកន្លងមកនោះ គឺគេ​សង្កេត​ឃើញថាការកាប់និងដឹកជញ្ជូនឈើ របស់​ក្រុមហ៊ុន​មួយ​​ចំនួន នៅលើ​ទឹកដីនៃខេត្តមណ្ឌលគីរីនេះ គឺសុទ្ធ​សឹង​តែ​ជា​ឈើ​ស្រប​ច្បាប់ហើយការដឹកជញ្ជូន ក៏​មានប៉េ​សេត្រឹម​ត្រូវ​ ។តែ​មកទល់​នៅ​ពេល​នេះផងដែរ បងប្អូន​ប្រជា​ពលរដ្ឋនិង​មហា​ជន ក៏មាន​កើតការ​ងឿងឆ្ងល់យ៉ាងខ្លាំងដែលថាក្រោយ​ពីគណៈ​កម្មាធិ​ការ​​ថ្នាក់ជាតិបានរក​ឃើញថាការ​កាប់បំផ្លាញ​និង​ដឹក​ជញ្ជូន​ផល​អនុ​​ផលព្រៃឈើទាំងនេះគឺជា​អំពើ​ខុស​ច្បាប់​​​​ ​រហូត​ដល់​ឃាត់​ខ្លួន​លោក សឹង សំអុល ព្រមទាំង​រឹបអូស​​បានវត្ថុតាង​ជាច្រើន​សន្ធឹក​សន្ធាប់បែបនេះ។

a0001

a003

ជុំវិញបញ្ហានៃការបង្ក្រាបបើកជាទ្រង់ទ្រាយធំយ៉ាងក្តៅគគុកមួយនេះផងដែរ បងប្អូនប្រជាពលរដ្ឋ ក៏មាន​សង្ឃឹម​និងជឿជាក់​យ៉ាងមុតមាំទៅលើកងកម្លាំងថ្នាក់ជាតិ ផងដែរថា និង​ធ្វើការ​ស្រាវ​​ជ្រាវ រាវរកតាមប្រភព រកមុខ​ឃើញ​មន្ត្រីដែល​ឃុបឃិត​រួមគំនិតជាមួយនឹងក្រុមឈ្មួញទាំងនេះជាក់ជាពុំខានឡើយ រី ឯ ចំណែកលោកសឹងសំអុល និងបក្ខពួក ព្រម​ទាំងវត្ថុតាង​ទាំង​រថយន្ត​ទាំងឈើ ដ៏ច្រើនសន្ធឹកសន្ធាប់នោះ គេនៅ​ពុំទាន់ដឹង​ទេថា គណៈកម្មាធិការថ្នាក់ជាតិ មាន​ចំណាត់កា​របន្តយ៉ាង​ណានៅ​ឡើយនោះទេ ៕​ដោយ៖(រំដួលក្រចេះ)

a01

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment