សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

តើអាជ្ញាធរខេត្តគួរចាត់ការយ៉ាងណាចំពោះមេឈ្មួញឈ្មោះចែភ័ណ្ឌ ឬបណ្តែបណ្តោយឲ្យកើតឡើងបទល្មើសដដែលៗ !

ស្ទឹងត្រែងៈ មេឈ្មួញដ៍ល្បីឈ្មោះ ចែភ័ណ្ឌ តើមេឈ្មួ​ញរូប​នេះ​គេមានអំណាចអ្វីឬមានអ្នកធំណាមួយនៅ​ពីក្រោយ​ព្រោះ​គាត់​ជាស្ត្រីមេម៉ាយរូបស្រស់ស្អាត ទើប​គាត់​ហ៊ាន​ប្រព្រឹត្តិបទ​ល្មើស​ដឹកជញ្ចូនឈើយ៉ាងគឃ្លើនល្មើសទៅនឹងប្រសាសន៍របស់​សម្តេច ​តេជោ ហ៊ុន សែនដែល​សម្តេច​ ខំប្រឹង​ដាក់​បទ​បញ្ជា យ៉ាង​​​តឹងរឹង តែមន្ត្រីថ្នាក់ខេត្តគ្រប់លំដាប់ថ្នាក់ហាក់​ដូចជា​ស្តាប់​​​​ ​មិនបានយល់មិនបានធ្វើមិនបាននៅ​តែ​បង្កើត​ឲ្យមាន​បទ​ល្មើស សឹងតែគ្រប់រូបភាព ជាពិ​សេស​បទល្មើស​ព្រៃ​ឈើ​នេះ​តែម្តងមិនបង្ក្រាបតែបែជានាំគ្នាឈរបែខ្នងមើល​​មិន​ឃើញ ដេកលក់ស្កប់ស្គល់ទៅវិញ។ ដឹងហើយមិនហ៊ានបង្ក្រាប នឹង​ទប់ស្គាត់សូម្បីតែបន្តិចបែរជានាំគ្នាឈរចាំទទួលលុយនឹង​ទទួល​​ទូរស័ព្ទពីឈ្មួញបើកផ្លូវបើកបារ៉ាស់ចរាចរណ៍ឲ្យ​ក្រុម​ឈ្មួញ​​ទៅបានយ៉ាងរលូនដោយគ្មានរំខានចាប់​ពី​ទឹក​ដីខេត្ត​ស្ទឹង​​​ត្រែង រហូតដល់ខេត្តក្រចេះ នាំគ្នាធ្វើពុធជាដេកលុងលក់ ដូចឆ្មារលាក់ក្រចក។ធ្វើដូចចាញ់មន្តសណ្តំស្ត្រីមេម៉ាយ ដូច​ករណីរ​ថយន្តសាំយ៉ុងពណ៌សពីរគ្រឿងដាក់​ឈើ​ប្រភេទ​ធ្នុង​ពេញ​រួច​ចង​កៅ​បន្ទោក​ដើម្បីបោក​បញ្ឆោត​ភ្នែកមន្រ្តីពាក់ព័ន្ធ​ធ្វើជាដូចជាដឹកគ្រឿងសង្ហារឹមចេញពីផ្ទះ ឈ្មោះ​ចែភ័ណ្ឌ​រូប​នេះ​តែម្តងនៅវេលាម៉ោង០៣នឹង ​​៣៥នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតក្នុងភូមិ ព្រែក សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹង​ត្រែង​​​ ខេត្ត​ ស្ទឹងត្រែង។

0011

022

033

055

ចំណែកឯ លោក អន សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានប្រាប់អ្នកព័ត៌មានយើងថា៖ ពេលយើងក្រុមការងារឃើញ សកម្មភាព ចែភ័ណ្ឌ លើកឈើដាក់រថយន្តទាំងពីរគ្រឿង នៅ​ម៉ោង១១ជាងយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២១០៩នេះលោក​ថាចាំ​ឲ្យ​កម្លាំង​ទៅមើល ហើយ​ថែម​ទាំង​ប្រាប់​ថា​កុំ​យករថយន្ត​ទៅបិទឬ​ឃាត់​គេ​បើមាន​បញ្ហា​លោក​អត់ធា​នា​នោះទេ ក្រោយ​ពេលលោកដឹងថារបស់នោះ ជារបស់ ចែភ័ណ្ឌ ​ក្រុម​ការងារ​យើង​​ខលទៅម្តងពីរទៀត លោកលែងលើកតែម្តង ធ្វើ​ជា​ដេក​លក់ ពិតជាអំណាចដុល្លាខ្លាំងមែន ( អស់ទាស់…!)។គួររំលឹកថា៖​តាមការលើកឡើងរបស់ពលរដ្ឋមួយចំនួន ដែល​សកម្មភាពដឹកជញ្ចូនឈើរបស់ចែភ័ណ្ឌ គឺ​គឃ្លើន​នឹង​មិនខ្លា​ច​អាជ្ញាធរខេត្ត សូម្បីតែបន្តិច ជាពិ​សេស​ល្មើស​នឹង​បទ​បញ្ជា​ដ៍​ក្តៅ​គគុក របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង រួម​ទាំង​មន្ត្រី​អាជ្ញាធរខេត្ត/ ស្រុក ជំនាញរដ្ឋបាលព្រៃឈើខេត្ត មួយ​ចំនួន​តាម​ដងផ្លូវ ខេត្ត ស្ទឹងត្រែង នឹងខេត្ត ក្រចេះ ឃុប​ឃិត​គ្នា​ទើប​បង្កើតឲ្យមានបទល្មើស។ ការដឹកជញ្ចូនឈើយ៉ាងអណាធិប្បតេយ្យ ទាំងថ្ងៃទាំងយប់ រីឯ​មន្ត្រីតាមដងផ្លូវបាននិយាយត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចតាម​ទូរ​ស័ព្ទរួចរាល់ទើបសមត្ថកិច្ចទាំងនោះធ្វើពុធ​ជាដេក​លក់​បើក​បា​រ៉ាស់​ឲ្យបទល្មើសដឹកជញ្ចូនឈើ​ ទៅបាន យ៉ាង រលូនដូច​ខ្លា​លាក់​​ក្រចកផងដែរ។ តើដាក់បារាស់ដើម្បីអ្វីដាក់​បារ៉ាស់​ដើម្បី​យកលុយពីរបទល្មើសធ្វើមានធ្វើបានម៉ែនឬមិ​នខុស​ពី​ត្រី​ងៀត​ឆ្លៀតពង ប្រៀបបាបនទៅនឹងរថយន្ត​ដឹក​ឈើ​មិន​ឃាត់​ឬឆែក​ទេ ទៅឃាត់ឆែករថយន្តដឹកទំនិញផ្សេងៗ ជាពិ​សេស​រថយន្ត​ដឹកភ្ញៀវទៅវិញ ពិតជាគួរឲ្យអស់សំណើចណាស់។​ដូច​រឿងព្រេងមួយបាននិទាន​មួយឃ្លាថា៖ (សម្លាញ់នៅផ្ទះជិតគ្នា បានបបួលគ្នាទៅអន្ទាក់សត្វ មួយដាក់អន្ទាក់ចុងឈើ រីឯ​សម្លាញ់​មួយដាក់នៅគល់ឈើ លុះព្រឹកឡើង​ស្រាប់​សត្វ​ជើងបួ​ន​ទៅជាប់អន្ទាក់នៅចុងឈើវិញ) ៕​អង្គភាព​យើង​រង់ចាំ​ការ​បក​ស្រាយរៀងរាល់ធ្វើការ គ្រប់ភាគីពាក់ព័ន្ធ ស្របតាមច្បាប់ ស្តីអំពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ (បុប្ផាស្ទឹងត្រែង) .

k1 k3

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment