សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩នៅមជ្ឍមណ្ឌលកោះពេជ្រ

នៅព្រឹក​ថ្ងៃសុក្រ​ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៩ ព្រឹកមិញនេះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជានិងជា នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណាច​ក្រ​កម្ពុជា​​និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​កិត្តិ​យស​គណបក្សនិងលោកជំទាវបាន​អញ្ជើ​ញចូល​រួមប្រារព្ធ​ខួប​៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩នៅមជ្ឍមណ្ឌលកោះពេជ្រ ដែល​មានសមាជិកសមាជិកាចូលរួមជាច្រើនម៉ឺននាក់។គណបក្សប្រជាជនកម្ពុជា គឺជា​គណបក្សនយោបាយ​ដ៏ធំនិងរឹង​មាំបំផុត​នៅ​ក្នុងប្រទេសកម្ពុជាហើយ​ក៏ជាគណបក្សតែមួយគត់​ដែល​បាន​រំ​ដោះអាយុជីវិត​ពលរដ្ឋ​រាប់លាន​នាក់​អោយរួចចាក​ផុតពីវាលពិ​ឃាតកាលពីថ្ងៃទ ៧ មករា ១៩៧៩។ គណបក្សប្រជាជន បាន​រួម​សុខ​រួមទុក្ខ​ជាមួយ​ពលរដ្ឋ​អស់រយៈ​ពេល៦៨ឆ្នាំ​ហើយ​មក​ទល់​ថ្ងៃនេះ ហើយ​នឹងនៅបន្ត​នៅជាប់កៀក​ជាមួយប្រជាជន​យូរ​អង្វែងទៅមុខទៀតដើម្បីថែរក្សាសុខសន្តិភាពនិង​ការ​អភិ​វឌ្ឍន៍​​ប្រទេសជាតិ។គណបក្សប្រជាជនកម្ពុជា​ បានចាប់​បដិ​សន្ធិ​​នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ដោយ​មានឈ្មោះ​ដើមថា ​គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរ​ឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា។ ចាប់តាំង​ពីពេល​បដិ​សន្ធិរ​ហូតមកដល់បច្ចុប្បន្នគណបក្ស​បាន​ប្រកាន់​ខ្ជាប់នូវ​គោល​​បំណងនិងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជនផ្សារ​ភ្ជាប់​​​រួមសុខរួមទុក្ខជាមួយប្រជាជនខិតខំប្រ​មូល​កម្លាំងប្រជាជាតិ​ទាំង​​មូលដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ និងសន្តិភាពដោយ​មិនប្រកាន់​ឋានៈជីវភាព​ជនជាតិ ជំនឿ សាសនាអតីតកាលដើម្បី​រួម​កម្លាំង​​គ្នាការពារមាតុភូមិការពារសមិទ្ធិផលសង្គមជាតិ និង​កសាង​ប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ក្រោមម្លប់សន្តិភាព និង​ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាប្រទេស​ជាតិ​យើង​កាន់តែរីកចម្រើនលឿនទៅមុខ។នៅក្នុងថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញ​នូវក្តី​សោ​មនស្សរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប៦៨ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាជាប្រវត្តិសាស្រ្ត។ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាពសង្គម។សម្តេចតេជោ នាយករដ្ឋមន្ត្រីបន្តថា ក្នុង​រយៈ​ពេល៤០ឆ្នាំកន្លងមកនេះកម្ពុជា​បាន​ប្រែក្លាយ​ពីវាល​ពិឃាត​នៃ​របប​ប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការ​បែក​បាក់ជាតិ និងគំនរផះផង់ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។ គណបក្សប្រជាជនកម្ពុជាបាន​អនុវត្ត​ ដោយជោគជ័យ​ ​នូ​វដំ​ណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិតាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញនៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨មក៕ដោយ៖ ( យាយពេញ001

002

006

007

008

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment