សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ហ៊ុយ សុជាតិប្រធានសាខាគយខេត្តមណ្ឌលគិរីប្រមូលលុយពីក្រុមឈ្មួញដើម្បីស្រង់ដើម

ខេត្តមណ្ឌលគិរីៈប្រភពពី​មន្ត្រី​គយ​មួយចំនួន​នៅក្នុង​ខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹងថា ការដែល​លោក ហ៊ុយ សុជាតិ ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី គឺ​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកនាយកដ្ធានគយ​និង​រដ្ឋាករ​កម្ពុជា​។ ដូច្នេះហើយ​ទើប​ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​រដ្ឋបាល​និង​គ្រប់គ្រង​នៃ​ស្ថាបនគយ ​និង ​រដ្ឋាករ​ខេត្តមណ្ឌលគិរី លោក ហ៊ុយ សុជាតិ ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​។ ជាក់ស្ដែង​មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​នាំចូល​ទំនិញ​និង​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ និង​ច្រក​ដទៃទៀត​យ៉ាង​ពេញបន្ទុក​ព្រោះ​លោក ហ៊ុយ សុជាតិ គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។មន្ត្រី​គយ​ក្នុង​ខេត្ត​​​ មណ្ឌលគិរី បាន​ឲ្យ​ដឹងថា ​លោក ហ៊ុយ សុជាតិ តែង​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន។ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តមណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ហ៊ុយ សុជាតិ អតីត​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​បច្ចុប្បន្ន​ជា​ប្រធានការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង​នៃ​សាខាគយ​ខេត្តមណ្ឌលគិរី កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តមណ្ឌលគិរី ទើប​លោក ហ៊ុយ សុជាតិ ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ដោយមិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ខ្លះ​ផង​។ប្រភព​​ជិត​ស្និទ្ធ​នឹង​លោក ហ៊ុយ សុជាតិ បាន​ឲ្យ​ដឹងថាបច្ចុប្បន្ន ​លោក ហ៊ុយ សុ​ជាតិ​ កំពុង​យក​បទពិសោធន៍​កាល​នៅ​ធ្វើជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មក​អនុវត្តន៍​នៅ​ខេត្ត​​​​ មណ្ឌលគិរី យ៉ាង​ជំនាញ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ និង ​ច្រក​ផ្សេងទៀត​ក្នុង​ខេត្តមណ្ឌលគិរី បង់ពន្ធ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ឈ្មួញ​ធំៗ​មួយចំនួន​នាំចូល​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ យ៉ាង​ពេញបន្ទុក​។ លើស​នេះ​ទៅទៀត​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ និង ​ច្រក​ទ្វេភាគី​ដទៃទៀត​ក្នុង​ខេត្តមណ្ឌលគិរី គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ខេត្តមណ្ឌលគិរី ផងដែរ​៕បឋម ដោយ៖( ក្រុងសែនមនោរម្យ​ ).

abc-2

image-753

KA-11-02-2019-01

 

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment