សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

តុលាការសម្រេចចេញដីកាឃុំខ្លួនមន្រ្តីនគរបាលទំនើងឈ្មោះ ឌួង ណាគ្រី ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅ(PJ)

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ មន្រ្តីនគរបាលដៃឆៅចិត្តសាហាវឈ្មោះ ឌួង ណាគ្រី ដែល បាញ់ ប្រហារចំនួន៥គ្រាប់សំដៅទៅលើ២នាក់ប្តីប្រពន្ធ ត្រូវ បានចៅក្រមស៊ើបសួរលោក ពេជ្រ វិជ្ជាធរ សម្រេច ចេញ ដីកា  ឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគាររាជធានីភ្នំពេញ(PJ) ក្រោម​បទចោទប្រកាន់ចំនួន២បទល្មើសគឺ៖«ប៉ុនប៉ងឃាតកម្មនិង​ប្រើ​ប្រាស់អាវុធដោយមិនមានការអនុញ្ញាត»។

យោងតាមច្បាប់ព្រហ្មទណ្ឌបទល្មើសចោទ​ប្រកាន់​ចំនួន​២បទ​ល្មើសទី១៖«ប៉ុនប៉ងឃាតកម្មប្រឈម​នឹងការ​ជាប់​ពន្ធនា​គារ​ចន្លោះ​​១០ឆ្នាំ ទៅ១៥ឆ្នាំ។ ទី២៖ ប្រើប្រាស់អាវុធដោយ មិន​មានការអនុញ្ញាតប្រឈមនឹងជាប់ពន្ធនាគារចន្លោះពី៦ខែទៅ ​២ឆ្នាំ ។ តាមមាត្រា ១៩៩-បទ​ឃាតកម្ម​អំពើសម្លាប់​មនុស្ស​ដោយ​​ចេតនា​ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយដូចបានកំណត់ក្នុងមាត្រា២០០(បទឃាត​កម្មគិត​​​ទុក​ជាមុន)ដល់មាត្រា២០៥ (បទ​ឃាតកម្ម​ដោយមាន​ទារុណ​កម្ម​​​អំ​ពើ​ឃោរឃៅឬអំពើរំលោភសេពសន្ថវៈ)នៃ​​​ក្រម​នេះ​គឺជា​ឃាត​កម្ម​​ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ (ដប់) ឆ្នាំទៅ ១៥ (ដប់ប្រាំ)ឆ្នាំ»។

សូមបញ្ជាក់ថា វរសេនីយ៍ទោ ឌួង ណាគ្រី អនុ​ប្រធាន​នាយក​ដ្ឋាន​នគរបាលព្រហ្មទណ្ឌ ក្នុងអាការៈស្រវឹងបានបើករ​ថ​យន្ដ​ម៉ាក​​ Lexus RX350 តាមរករឿងជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ដែល​បើករថយន្ដម៉ាក Rang Rover តាំងពីមុខមជ្ឈមណ្ឌលរ៉ុករហូត​ទៅ​ដល់ក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ហើយ​បានចុះ​ពីលើរថយន្ដទាញកាំភ្លើងខ្លី បាញ់ទៅលើរថយន្ដជនរងគ្រោះ ចំនួន៥គ្រាប់ជាប់ៗគ្នាកាលពី ម៉ោង១យប់ រំលង​អាធ្រាត្រ ឈាន​​​ ​​​​​​​​ចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បណ្ដាល​ឲ្យខូច​ខាត​កញ្ចក់ខាងក្រោយ។ករណីនេះមិនបាន​បង្កឲ្យជនរងគ្រោះទាំង  ២នាក់ ប៉ះពាល់អាយុជីវិតនោះទេគ្រាន់​តែស្ដ្រី​ជាប្រពន្ធ​ភ័យ​ពេក​ បានដួលសន្លប់ ហើយ​ដឹកភា្លមៗទៅកាន់មន្ទីរពេទ្យ និង​បានរលូតកូន៣ខៃក្នុងផ្ទៃទៀតផង។ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដោយប្តីមានឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុង​សង្កាត់ បឹងកេងកងទី៣ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

តាមដំណើររឿងជនបង្ក និង​​​​ ជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែគ្នាតាំងពីមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក រហូត​​ក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅទីដែលជ​ន​នេះ បាន ចុះ​ពីលើរថយន្ត បាញ់​ទៅ​លើ​រថយន្ត​ជនរង​គ្រោះពីក្រោយ​តែ​ម្តងចំនួន៥គ្រាប់។ ក្រោយបាញ់ហើយជនបង្ករូបនេះបាន​បើករ​ថយន្ត​​​គេចខ្លួនបាត់តែមួយសន្ទុះក្រោយមកបានបើក​រថយន្ត​មកកន្លែងកើតហេតុ ក៏ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​​ ច្បារអំពៅ​ឃាត់ខ្លួនតែម្តង៕ដោយ៖ (​យាយពេញ).

`111

 

0000

 

001

002

Filed in: សន្តិសុខ

Leave a Reply

Submit Comment