សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក គាំ សីហា ប្រធានរដ្ឋបាលព្រៃឈើ ក្រុងភ្នំពេញ អង្គុយមើលតែហ៊្វេសប៊ុកក៏បានលុយពី3000ដុល្លារទៅ5000ដុល្លារក្នុងមួយខែមែនដែរឬទេ?

ភ្នំពេញៈលោក គាំ សីហា ដែលជាមេព្រៃដ៏ល្បីឈ្មោះម្នាក់ ខាងប្រមូលលុយប្រចាំខែក្នុង រាជធានីភ្នំពេញ​នោះត្រូវបានបែកធ្លាយ ជាបណ្តើរៗហើយតាមប្រភពពីមន្រ្តីធ្លាប់បានលិឍ បានអោយដឹងថា៖ លោក គាំ សីហាដែលមកកាន់ជាមេព្រៃឈើក្រុងភ្នំពេញកំពុងត្រូវដងត្រូវផ្លែយ៉ាងខ្លាំងជាមួយឈ្មួញឈើខុសច្បាប់ដែលមានឃ្លាំងរាប់នោះបានយកសំណែនចាប់ពី3000ដុល្លារទៅ5000ដុល្លារក្នុងមួយខែដោយមិនបានធ្លាក់អោយកូនចៅគ្រាន់ចាក់សាំងធ្វើនោះទេគឺក្តោបក្តាប់ទាំងអស់តែម្តង ( គ្មានចំណាយមួយសេនឡើយ)។

បើតាមមន្រ្តីដង្កូវក្នុងសាច់របស់ លោក គាំ សីហា ម្នាក់ នោះ​ បាន បន្តថា៖ លោក គាំ សីហា មានមនុស្ស ជំនិតម្នាក់ ជាអ្នក យកលុយ ប្រចាំខែជួន ហើយ​មន្រ្តីម្នាក់នោះ ក៏មានតួនាទីជា អនុ ប្រធាន ផងដែរ។ទាំងនេះគឺគិតតែឃ្លាំងស្តុបឈើអត់ច្បាប់តែប៉ុណ្ណោះ ចំណែកឯរោងម៉ាសិនប្រភេទរ៉ែធំៗជាច្រើនកន្លែងផ្សេងទៀតនឹងសិប្បកម្មឥច្បាប់មួយចំនូនក៏ត្រូវលោកគាំ សីហា និង ច្រមុះមិនអោយកូនចៅរស់ដែរដោយកើបយកគ្មានសល់ទេ។ចុះបើលោក គាំ សីហា ជាប្រធានជិះសេះលែងដៃបែបនេះ សួរថាតើ អភិក្រមទាំង០៥ របស់ សម្តេច តេជោ ទៅជា យ៉ាង ណា?  បើសិន លោក គាំ សីហា បានឃើញបានយល់ តើរឿង នឹងអាចក្លាយ ទៅជា បែបណាដែរ?។ ពីព្រោះ សម្តេច តេជោ ធ្លាប់មានប្រសាន៍ហើយថា​​ លោក មិនត្រូវការទេ​​មន្រ្តី​ជើង១០ លោក​ត្រូវ ការមន្រ្តីណា ធ្វើការបំរើរាស្រ្ត។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ពេលវេលា  ស្រប ទៅតាមច្បាប់ស្តីរបបសារព័ត៌មាន នៃព្រះរាជាណាកម្ពុជា៕ដោយ៖(យាយពេញ)

001

 

002

 

 

004

006

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment