សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ផ្ទះប្រជាពលរដ្ឋសរុបចំនួន៥១ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅត្រឹមតែមួយប៉ប្រិចភ្នែក

ភ្នំពេញៈហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥០នាទី រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចម្តុំកន្លែងចាក់សំរាមចាស់ស្ទឹងមានជ័យ ក្នុងភូមិទ្រា

សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងរថយន្តពន្លត់អគ្គិភ័យ១៩គ្រឿង ចុះមកអន្តរាគមន៍

បាញ់ពន្លត់ ដោយប្រើពេលអស់ប្រហែល១ម៉ោងឯណោះទើបរលត់ទៅវិញ។

តាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានអង្គុយនៅខាងក្រោមផ្ទះមួយកន្លែង ជាប់នឹងផ្ទះដែលឆេះ

ដំបូងគេ ខណៈនោះនោះគ្រាន់តែក្រឡេកមើលស្រាប់តែឃើញភ្លើងឆាបឆេះនៅខាងលើផ្ទះបាត់ហើយ ទើបនាំគ្នាផ្អើលឆោឡោជួយពន្លត់ តែអកុសល្យត្រឹមតែមួយភ្លែត

ប៉ុណ្ណោះ ដោយសារតែទំហំនៃការឆាបឆេះនេះខ្លាំងពេក ទើបរាលដាលឆេះផ្ទះជាប់ៗគ្នាជាបន្តបន្ទាប់ រហូតឆេះឆ្លងមកផ្ទះម្ខាងទៀត សរុបទាំងអស់ចំនួន៥១ខ្នង យ៉ាង

សន្ធោសន្ធៅហ៊ុយផ្សែងកប់អាកាស ដោយមានអណ្តាតភ្លើងខ្ពស់យ៉ាងសន្ធោសន្ធៅ ទើបមិនអាចទប់ស្កាត់ស្ថានការណ៍ អ្នកខ្លះស្លន់រត់ចេញបានតែបានខ្លួន អ្នកខ្លះទៀត

ជួយជញ្ជូនអីវ៉ាន់ ជនពិការខ្លះត្រូវត្រដាបត្រដួសរត់គេចចេញពីភ្នក់ជើង និងអ្នកខ្លះទៀត ដួលសន្លប់បាត់ស្មារតី ខ្លះទៀតស្រែកទ្រហ៊ោយំ ព្រោះតែឃើញអគ្គិភ័យដែលកំ

ពុងឆាបឆេះនេះសាហាវខ្លាំងពេក ឆេះផ្ទះរបស់ពួកគាត់ខ្ទេចគ្មានសល់។ភ្លាមៗនោះ គេឃើញមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញអន្តរាគមន៍បាញ់ពន្លត់

អគ្គិភ័យនេះ ប៉ុន្តែដោយសារពិបាករកផ្លូវចូលមកកាន់ទីតាំងដែលឆេះនេះ បូមរួមទាំងច្រកចូលតូចចង្អៀតផងនោះ ទើបពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍ ហើយក្នុងនោះ

គេឃើញ លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ រួមទាំងលោក អភិបាល រងខណ្ឌមានជ័យ ២រូបទៀត រួមទាំងកម្លាំងចម្រុះជាច្រើននាក់ បានចុះមកពិនិត្យនិងអន្តរា

គមន៍ជួយសម្រួលដល់កន្លែងកើតហេតុ ។

លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ព័ត៌មានយើងឲ្យដឹងថា ចំពោះស្ថានការណ៍នៃការឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅខាងលើនេះ

បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន១៩គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថ៣គ្រឿង បាញ់អស់៣ជើង , រថយន្តពន្លត់អគ្គិភ័យរបស់ការិយា

ល័យបង្កា និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១៥គ្រឿង បាញ់អស់២០ជើង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា១គ្រឿង បាញ់អស់

១ជើងទើបរលត់ទៅវិញជាស្ថាពរ ដោយប្រើពេលប្រហែល១ម៉ោងឯណោះក្នុងការបាញ់ពន្លត់។ តែអកុសល្យអគ្គិភ័យនេះបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋសរុបចំនួន៥១ខ្នង អស់

ទាំងស្រុង ដោយមិនទាន់ដឹងថា ទំហំនៃការឆាបឆេះនោះអស់តម្លៃប៉ុន្មាននៅឡើយនោះទេ តែសំណាងក្នុងហេតុការណ៍អគ្គិភ័យនេះមិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសអ្វី

នោះទេ គ្រាន់តែឆាបឆេះបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋតែប៉ុណ្ណោះ ។ ចំណែកមូលហេតុបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋថាបណ្តាលមកពីការទុស្សេឆ្លងចរន្តអគ្គិសនី តែទោះបី

ជាយ៉ាងណា សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត។ ក្នុងនោះដែរ លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់

សូមបង្កើនការប្រុងប្រយត្ន័ចំពោះបញ្ហាអគ្គិសនី បារ៉ែត ព្រីភ្លើង ភ្លើងចង្ក្រាន ។ល។ ជៀសវាងកើតមានករណីអគ្គិភ័យឆាបឆេះបែបនេះ ហើយអាជ្ញាធរខណ្ឌមានជ័យ សូមចូលរួម

សោកស្តាយយ៉ាងខ្លាំង ចំពោះករណីខាងលើនេះផងដែរ៕ដោយ៖ ( យាយេពេញ ).

1 2 3 4 5

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment