សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយមិនគួរបណ្ដោយ លោក យូ ហេង មេគយខេត្តបាត់ដំបងនិងលោក ឡេង សុខប្រព្រឹត្តពំពើពុករលួយធ្វើឲ្យរដ្ឋខាត

ខេត្តបាត់ដំបងៈ ប្រភពពីមន្ត្រីគយនៅខេត្ត បាត់ដំបង បាននិយាយថា លោក យូ ហេង បម្រើការងារនៅច្រកទ្វារ អន្តរជាតិដូង
មិនតិចជាង២០ឆ្នាំនោះទេ មានជំនាញពេញខ្លួនក្នុងការប្រព្រឹត្តអំពើពុករលួយ ពីព្រោះ លោក យូ ហេង ចេះលុតក្រាបជាមួយ
ប្រធានសាខាគយខេត្ត បាត់ដំបង គ្រប់ជំនាន់ ដើម្បីមានឱកាសប្រព្រឹត្តអំពើពុករលួយ តាមរបៀបជិះសេះលែងដៃដើម្បីផល
ប្រយោជន៍ផ្ទាល់ខ្លួន។ កាលជំនាន់លោក ឈុន សុភមង្គល ធ្វើជាប្រធានសាខាគយខេត្ត បាត់ដំបង គឺលោក យូ ហេង ល្បីល្បាញ
ខាងប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ហើយនៅពេលដែលលោក យូ ហេង មកធ្វើជាប្រធានសាខាគយខេត្ត បាត់ដំបង
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ គឺ លោក យូ ហេង នៅតែល្បីល្បាញខាងពុករលួយដដែល។ ដូច្នេះហើយទើបមានសេចក្ដី
អំពាវនាវឲ្យ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរតែចាត់វិធានការស៊ើបអង្កេតលើរឿងអាស្រូវពុករលួយ
របស់ លោក យូ ហេង មេគយច្រកទ្វារអន្តរជាតិដូង ស្រុក កំរៀង ខេត្តបាត់ដំបង ជាបន្ទាន់ផងទាន ព្រោះតែបច្ចុប្បន្ន លោក យូ ហេង
នៅតែឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់និង ទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក។

ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិដូង ស្រុក កំរៀង ខេត្ត បាត់ដំបងបានឲ្យដឹងថាចាប់តាំងពី លោក យូ ហេង មកកាន់តំណែងជា ប្រធាន
សាខាគយខេត្ត បាត់ដំបង កាលពីរសៀលថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៩ គឺមិនបានចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ លោក ឡេង សុខ ដែលជាមេគយច្រកទ្វារអន្តរជាតិដូង នៅឡើយទេ។ ហេតុនេះហើយទើបលោក ឡេង សុខ មេគយច្រកទ្វារអន្តរជាតិដូង នៅតែបន្តប្រើតួនាទី និង អំណាចរបស់ខ្លួនឃុបឃិតឲ្យឈ្មួញធំៗមួយចំនួននាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និង ទំនិញខុសច្បាប់តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ មានការរិះគន់ចំៗថា លោក យូ ហេង ប្រធានសាខាគយខេត្ត បាត់ដំបង ដែលមានជំនាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកកាលនៅធ្វើជាប្រធានសាខាគយខេត្ត ឧត្ដរមានជ័យ នាពេលកន្លងមកនោះគឺជាអ្នកឃុបឃិតឲ្យលោក យូ ហេង ធ្វើអ្វីៗតាមអំពើចិត្តហើយមានការបែងចែកផលប្រយោជន៍យ៉ាងសុខស្រួល។ប្រភពពីមន្ត្រីគយ និង ភ្នាក់ងារគយខេត្ត បាត់ដំបង មួយចំនួនបានឲ្យដឹងថា កាលពីជំនាន់លោក ឈុន សុភមង្គល នៅធ្វើជាប្រធានសាខាគយខេត្ត
បាត់ដំបង បានបើកដៃឲ្យលោក យូ ហេង ដែលជាមេគយច្រកទ្វារអន្តរជាតិដូង ស្រុក កំរៀង ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់។ ឥឡូវនេះបន្ទាប់ពី លោក យូ ហេង មកធ្វើជាប្រធានសាខាគយខេត្ត បាត់ដំបង គឺនៅតែបណ្ដោយឲ្យលោក ឡេង សុខ មេគយច្រកទ្វារអន្តរជាតិដូង ធ្វើអ្វីៗតាមអំពើចិត្តដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ បញ្ហានេះគឺជារឿងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករ កម្ពុជា មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះទង្វើរបស់លោក យូ ហេង ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។អង្គភាពរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ តាមច្បាប់ស្តីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ (រំដួលដងស្ទឹងសង្កែ) (ព័ត៌មានបឋម).

0099

0088

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment