សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឈ្មួញឈើដុះឈ្មោះ ហ៊ូវ ជីវ៉ៃ នៅតែដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមអំពើចិត្តគ្មានញញើតច្បាប់ឡើយ!

ខេត្ត រតនគិរីៈកន្លងមកឈ្មួញជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី ឈ្មោះ ហូវ ជីវ៉ៃ ហៅអាវ៉ៃ និង ឈ្មោះ ណាប់ វណ្ណៈ ហៅណាក់ក្បាលធំ
ធ្វើសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគឃ្លើនដោយសារពេលនោះលោក គឹម រស្មី នៅធ្វើជាមេបញ្ជាការ
កងរាជអាវុធហត្ថខេត្តរតនគិរី និងជាបង្អែករបស់ឈ្មួញទាំង២នាក់នេះ។ឥឡូវនៅពេលលោក ឧត្តមសេនីយត្រី ថាវ យ៉េន ឡើងកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រតនគិរី គឺឈ្មួញឈ្មោះ ហ៊ូវ ជីវ៉ៃ និង ណាប់ វណ្ណៈ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយទើបមានការកត់សម្គាល់ថា លោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រតនគិរី មិនទាន់យកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើនៅឡើយទេ ហើយក្រុមឈ្មួញដែលជាមន្ត្រីអាវុធហត្ថខេត្ត រតនគិរី នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមអំពើចិត្ត។

 

 

004

1

 

 

001

 

 
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និង សកម្មជនព្រៃឈើក្នុងខេត្តរតនគិរីបានឲ្យដឹងថា រហូតមកដល់ពេលនេះឈ្មួញជាច្រើននាក់នៅតែបន្តសកម្មភាពដឹកញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ និង តាមច្រករបៀងជាច្រើនកន្លែងក្នុងស្រុក អូរយ៉ាដាវ ក៏ដូចជាច្រកព្រំដែនក្នុងឃុំញ៉ាង ស្រុក អណ្ដូងមាស។ ការដែលឈ្មួញអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ យ៉ាងរាលដាលដូចមុនដដែលគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ដែលអាងមានខ្នងបង្អែករឹងមាំ។ ជាងនេះទៅទៀតលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្ត រតនគិរី និង លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត រតនគិរី មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញទាំងនោះឡើយ។សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត រតនគិរី បានបញ្ជាក់ថា ក្រុមឈ្មួញដែលបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ យ៉ាងគគ្លើននាពេលបច្ចុប្បន្នគឺសុទ្ធតែជាក្រុមឈ្មួញដែលមានខ្នងបង្អែករឹងមាំហើយមានការបែងចែកផលប្រយោជន៍យ៉ាងរលូនទៀតផង។ ជាក់ស្ដែងក្រោយពេលលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ទទួលបានតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត រតនគិរី រួចមកគឺឈ្មួញជាមន្ត្រីអាវុធហត្ថឈ្មោះ ហូវ ជីវ៉ៃ និង ឈ្មោះណាប់ វណ្ណៈ នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាល់តែសោះ។ ប្រការនេះគឺជារឿងដែលថ្នាក់ដឹក
នាំក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរមើលរំលងតទៅទៀតទេ ក្នុងខណៈដែលព្រៃឈើនៅខេត្ត រតនគិរី កំពុងប្រឈមនឹងសេចក្ដីវិនាសសាបសូន្យនាពេលឆាប់ៗខាងមុខ។ ជាងនេះទៅទៀតលោក ថង សាវុន អភិបាលខេត្តរតនគិរី និងប្រធានមន្ទីរកសិកម្មខេត្តរតនគិរី លោក សយ សូណា ព្រមទាំងមេរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក កែប កត់ កំពុងបណ្ដោយឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងរាលដាល៕ដោយ៖ ( សម្រស់យក្សឡោម).

33 44 55

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment