សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

បទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីគ្មានថ្ងៃសាបសូន្យ បើសិនស្ថាប័នគ្មានពាក់ព័ន្ធគ្មានចេតនាបង្រ្កាប

ខេត្ត មណ្ឌលគីរី៖ យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថាកាលពីយប់ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០១៩ នេះថា
ឈ្មួញកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងជារៀង
រាល់ថ្ងៃ តាមច្រកដាក់ដាំបានដោយសេរីដោយពុំមានសមត្ថកិច្ច ឬ ស្ថាប័នជំនាញណាហ៊ានធ្វើការបង្ក្រាបរឺទប់
ស្កាត់នោះឡើយ ។
បើយោងតាមប្រភពពីមន្រ្តីបរិស្ថានម្នាក់បាននិយាយថានៅក្នុង ស្រុកកោះញែកនេះជារៀងរាល់ថ្ងៃ គេសង្កេតឃើញ
មានរថយន្តសាំយ៉ុងជាច្រើនគ្រឿង ថែមទាំងមានស្លាកលេខ ដូចៗគ្នា មកដឹកឈើ ប្រភេទស្រឡៅ ឈើសុក្រុំ កកោះ
ចេញពីស្រុកកោះញែក ឃុំ ពូជ្រៃ និង ស្រុក ពេជ្រចិន្តា នឹងបន្តទៅលក់នៅប្រទេសវៀតណាមតាមច្រកដាក់ដាំយ៉ាង
អនាធិបតេយ្យខណៈមានភាពស្ងប់ស្ងាត់មួយរយះ ។
តាមប្រភពដដែលបានបន្តទៀតថា បទល្មើសព្រៃឈើនៅក្នុងខេត្តម ណ្ឌលគិរី បានកក្រើកឡើងវិញដោយរលូនគឺអាចនិង
មានការឃុបឃិតគ្នាជាលក្ខណះប្រព័ន្ធផងដែរ។
ជាក់ស្ដែងនាពេលថ្មីៗនេះ រដ្ឋបាលសាលាខេត្តមណ្ឌលគីរី អ្នកនាំពាក្យសាលាខេត្ត បានចេញសេចក្ដីប្រកាសជាសាធារណៈថា
មិនមានបទល្មើសព្រៃឈើកើតមានទៀតនោះទេ ដូចដែលសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយថា មានបទល្មើស
ព្រៃឈើ កើតយ៉ាងអនាធិបតេយ្យ រហូតដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាន
ព្រមាន ចំពោះលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី ចំពោះការកើតមាននៅសកម្មភាពបទល្មើស ព្រៃ
ឈីជាហូរហែ។មិនតែប៉ុណ្ណោះ សម្តេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាអោយរដ្ឋបាលខេត្តចំនួនបី គឺ ខេត្ត ស្ទឹងត្រែង រតនគិរី
និង មណ្ឌលគិរី ថែមទាំងឱ្យធ្វើជារបាយការណ៍ផងដែរ។
ទោះបីជា សម្តេច ក្រឡាហោម ស ខេង បានព្រមានយ៉ាងណាក៏ដោយ ក៏ ឈ្មោះ ម៉ាប់ ដែលកំពុងតែល្បីល្បាញទៀតហើយក្នុងសកម្មភាព
ប្រព្រឹត្តបទល្មើសព្រៃឈើដែលប្រឆាំងនឹងបទបញ្ជា សម្តេចនាយករដ្ឋមន្ត្រី ដោយខណៈពេលនេះ កំពុងដឹកជញ្ជូនឈើឆ្លងដែនដោយខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាម តាមច្រកដាក់ដាំខេត្ត មណ្ឌលគិរី ដែលមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងដូចហែរកឋិនចេញជាស្ទើរតែរាល់យប់ ដែលដឹកតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងដោយគ្មានស្ថាប័នសម្ថកិច្ចណាហ៊ានចាប់បង្ក្រាបនោះឡើយ។
មិនតែប៉ុណ្ណោះ លោក ម៉ាប់ ដែលចេញមុខកាងឈើ គឺតែងតែប្រើសម្តីខ្លាំងៗគំរាមដាក់សមត្ថកិច្ច ឬ ស្ថាប័នខាងណាមួយដែលចង់មកសួរនាំ និង រារាំងក្បួនរថយន្ត តួរ៉ីស មានស្លាកលេខ ដូចៗគ្នាដែលដឹកឈើបន្តកន្ទុយគ្នា ។
សូមបញ្ជាក់ថា បន្ទាប់ពីមានករណីបាញ់ប្រហារបណ្តាលឲ្យស្លាប់មនុស្សបីនាក់ កាលពីពេលកន្លងទៅថ្មីៗនេះរួចមក ឈ្មោះ ម៉ាប់ កំពុងជិះសេះលែងដៃមិនខ្វល់ខ្វាយ ពីមន្ត្រីជំនាញណាហ៊ានចូលទៅតំបន់នោះទៀតទេ ទើបក្រុមរថយន្តដឹកឈើរបស់ លោក ម៉ាប់ បានដំណើរការយ៉ាងរលូនជាមួយសមត្ថកិច្ចគ្រប់ផ្នែកទាំងអស់ ដែលប្រចាំការនៅច្រកដាក់ដាំនេះផងដែរ ។

តាមសេចក្តីរាយការណ៍ឲ្យដឹងថាជំនួញឈើប្រណីតដឹកតាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងទាំងយប់បែបនេះបានកំរើកឡើងវិញហើយតាមច្រកទ្វារទ្វេភាគីអន្តរជាតិ ដាក់ដាំដែលគ្មានមន្ត្រីជំនាញ និង ស្នាក់ការច្រកទ្វារអើពើបន្តិចសោះឡើយ។ ថ្មីៗនេះ គេបានប្រទះឃើញមានរថយន្តសាំយ៉ុងចំនួនជាង២០-៣០គ្រឿងកំពុងតែចរាចរលើផ្លូវជាតិឆ្ពោះទៅកាន់ច្រកទ្វារទ្វេភាគីអន្តរជាតិដាក់ដាំ។
ប្រភពព័ត៌មានបានបង្ហើបប្រាប់ឲ្យដឹងទៀតថា ឡានសាំយ៉ុងទាំងនេះដឹកឈើស្ទើរតែរាល់ថ្ងៃហើយចេញម្តងៗមានចំនួនជាង20-30គ្រឿងដឹកយ៉ាងរលូនគ្មានអាជ្ញាធរមូលដ្ឋានឬជំនាញពាក់ព័ន្ធជាពិសេសលោក យូ សុធា ប្រធានច្រកទ្វារអន្តរជាតិដាក់ដាំ និង ប្រធានសាខាគយ និង រដ្ឋាករខេត្ត មណ្ឌលគិរី កំពុងតែបិទភ្នែកប្រមូលលុយពីបទល្មើសដាក់ហោប៉ៅផ្ទាល់ខ្លួនយ៉ាងរំភើយ។
ប្រភពដដែលនោះ បានខ្សឹបប្រាប់ថា ម្ចាស់រថយន្តតូរីស ជាច្រើនគ្រឿងនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក ម៉ាប់ ជាមេការដែលកំពុងតែរត់ការជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគីរី ដើម្បីធ្វើការដោះស្រាយគ្នាស្ងាត់ៗស៊ីតាមជំនាញដែលហាក់ដូចជា មានភាពអនាធិបតេយ្យជាទីបំផុតអាចបង្កអសន្តិសុខក្នុងសង្គមជាក់ជាមិនខានឡើយ។

ប្រជាពលរដ្ឋបានសំណូមពរដល់ លោកឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី និងជាពិសេស លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី គួរមានវិធានការឲ្យបានឆាប់កាន់តែប្រសើរ ពីព្រោះចៀសវាងការរិះគន់ពីមហាជន សង្គមស៊ីវិល ជាពិសេសប្រជាពលរដ្ឋនៅខេត្ត មណ្ឌលគិរីនេះតែម្តង ។001 002 003 004

ពាក់ព័ន្ធនិងបទល្មើសព្រៃឈើកក្រើកមួយរយះពេលចុងក្រោយនេះ មិនដឹងថា តើរដ្ឋបាលខេត្ត មណ្ឌលគិរីបានឡើងរបាយការណ៍ជូនប្រមុខថ្នាក់ដឹកនាំរឺយ៉ាងណានោះទេ។ជាពិសេសមិនគោរពតាមបទបញ្ជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ត្រង់ចំណុចនេះសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្ត មណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី និង តំណែងរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មណ្ឌលគិរី តើគួរឲ្យបន្តសកម្មភាពដឹកនាំនៅមូលដ្ឋានខេត្ត មណ្ឌលគិរី ជាបន្តទៀត ឬក៏ត្រូវពិចារណាផ្លាស់ប្តូរមុខតំណែងចេញពីខេត្តនេះ ព្រោះបទល្មើសព្រៃឈើបានធ្វើសកម្មភាពពេញបន្ទុកនៅជាប់ច្រមុះ។ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ ប្រសិនមានតិកម្មណាមួយ ស្របទៅតាមច្បាប់ស្តីអំពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ម៉ោធ្វើការ៕ដោយ៖( បុប្ផាក្រុងសែនមនោរម្យ ).

005 006 007 008 009

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment