សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ម៉ក់ ពេជ្ជរិទ្ធ ក្លាយជាអគ្គនាយកកាំកុងត្រូលដុះស្លែយូរទំនិញនិងចំណី អាហារហូរចូលស្រុកកាន់តែច្រើនពលរដ្ឋថា លោកអសមត្ថភាពក្នុងការគ្រប់គ្រង

ភ្នំពេញៈមហាជនជាច្រើនកំពុងមានការងឿងឆ្ងល់ទៅនឹងកៅអីដុះស្លែដ៏សែនត្រជាក់ល្ហឹមរបស់លោក ម៉ក់ ពេជ្ជរិទ្ធ
បើទោះជាកន្លងមកកម្ពុជារងការក្តៅក្រហាយនូវទំនិញដែលគ្មានគុណភាព ទំនិញ មិនបន្លែ ត្រី សាច់ ផ្ទុក នូវសារ
ជាតិគីមី ដែលកើតឡើងតាមរយៈការធូររលុង និងបណ្តែតបណ្តោយរបស់មន្ត្រីកាំកុងត្រូលនៅតាមបណ្តាច្រកទ្វារ
ព្រំដែនជាច្រើននោះ យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់លោក ម៉ក់ ពេជ្ជរិទ្ធ ដែលជាអគ្គនាយកកាំកុងត្រូលគ្រប់គ្រង
ទៅលើមន្ត្រីកាំកុងត្រូលទូទាំងបណ្តាខេត្តនោះគេមិនឃើញមានអ្នកណាម្នាក់ហ៊ានស្តីបន្ទោស និងព្រមានម្តងណា
ឡើយ ។មិនតែប៉ុណ្ណោះកៅអីរបស់លោកអង្គុយលើនោះ ហាក់ត្រូវបានត្រូវបានត្រជាក់ល្ហឹមយ៉ាងចម្លែក ដែលក្លាយ
ជាមន្ទិលពីមហាជនយ៉ាងច្រើននៅក្នុងព្រះរាជណាចក្រកម្ពុជាថា បើជាមន្ត្រីរូបណាផ្សេងក្រៅពីរូបលោក ម៉ក់ ពេជ្ជរិទ្ធ
វិញ អាចថ្នាក់លើ ដកគ្រវាត់ចោលប៉ុន្មានសិបដងបាត់ទៅហើយ ។ មហាជនជាច្រើននិយាយថាតើរូប លោក ម៉ក់ ពេជ្ជរិទ្ធ
មានសារៈសំខាន់អ្វីសំរាប់ថ្នាក់លើ…?។កៅអីរបស់លោកបានអង្គុយយ៉ាងសុខរំភើយយ៉ាងហ្នឹងបើទោះជានៅរាល់ថ្ងៃនេះ
មានសន្ទុះហូរចូលនូវទំនិញយ៉ាងច្រើនផ្ទុកនូវសារជាតិគីមីក៏ដោយនោះ។ទំនិញខូចគុណភាព និង សាច់មាន់ ស្លាបមាន់
ជង្គង់មាន់ គ្រូច ណែម ប្រហិត និងទំនិញជាច្រើនទៀតនោះ លោក លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុង
ត្រូល នៃក្រសួងពាណិជ្ជកម្ម ប្រចាំស្រុកខ្មែរ ដែលកាន់តំណែង នេះ ឡើងដុះស្លែ យូរសែនយូរ ហើយនោះជាលទ្ធផលការ
ទប់ស្កាត់ និង ការបង្ក្រាបគឺមានភាពកម្សោយយ៉ាងខ្លាំង។ ការកម្សោយទាំងនោះត្រូវបានគេនិយាយថាព្រោះមេឈ្មួញទាំង
នោះបានបង់លុយជូនលោក ម៉ក់ ពេជ្ជរិទ្ធ តាមរយៈកូនចៅរបស់លោកនៅរាល់ៗខែ ទើបបានជាមានទំនិញនិងសាច់បន្លែ
មានជាតិគីមីខូចគុណភាពនាំចូលមកលក់ពេញទីផ្សារនៅទូទាំងខេត្តបណ្តារាជធានី ខេត្ត តែម្តង។
ពលរដ្ឋជាច្រើននិយាយថាពលរដ្ឋជាច្រើននៅតែមានការព្រួយបារម្ភថាហេតុអ្វីបានជាថ្នាក់លើមិនព្រមធ្វើការដោះដូរអគ្គនាយក
នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដោយដាក់ជំនួសអ្នកថ្មីទៅ ពីព្រោះវាមានបញ្ហាមន្ត្រីខិលខូចមួយចំនួនតូចដែលជាសសៃឈាមនៃ
អំពើពុករលួយ បើសិនមិនអាចធ្វើការផ្លាស់ប្តូរបាននោះឡើយ ហើយអ្នកដែលរងគ្រោះគឺសុខភាពរាស្ត្រទូទាំងប្រទេស។អង្គភាព
យើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ (យាយពេញ).

002 003

 

 

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment