សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ណុប សំ អាន ប្រធានការិយាល័យគយនិងរដ្ឋាករទំនប់រលកមិនខ្វល់ពីថ្នាក់លើសំខាន់មានលុយចាយ

ខេត្តព្រះសីហនុៈ លោកបណ្ឌិតប្រតិភូ គុណ ញឹម ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា
មិនដឹងថាលោកបានដឹងដែរ ឬមានករណីយោគយល់ដល់មន្ត្រីគយថ្នាក់ក្រោមដើម្បីមានមធ្យោបាយធ្វើការងាររក
ចំណូលដោះស្រាយរឿងក្រពះនោះទេ ខណៈក្រុមឈ្មួញដឹកទំនិញសព្វថ្ងៃទាំងតាមទូកតាមរថយន្តពួកគាត់បានក្លាយ
ទៅជាផ្ទាំងស៊ីប លោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករ ទំនប់រលកអាចនិយាយបានថាករណីនេះ
លោក ទុំ ណូ ប្រធានសាខាគយ និង រដ្ឋាករ ខេត្ត ព្រះសីហនុ ផ្តល់ឱកាសបើកភ្លើងខៀវទើបអំពើពុករលួយគាបជំរិត
បង្ខំឲ្យឈ្មួញបង់លុយក្រៅពីវិក័យបត្រកើតឡើងបែបអនាធិបតេយ្យសុទ្ធតែជាចំណូលលក្ខណះប្រយោជន៍បុគ្គលក្នុង
ចេតនាទុច្ចរិតបំបាត់ចំណូលពន្ធរបស់រដ្ឋតាមរយះអំណាចខ្លួនមានតួនាទីទប់ស្កាត់ទំនិញគេចពន្ធបង្ក្រាបសហការជា
មួយស្ថាប័នប្រមូលពន្ធជូនរដ្ឋតែក្លាយជាតួអង្គទាញយកប្រភពសេដ្ឋកិច្ចលុយក្រោមតុនិងបង្កើតការិយាល័យអនាធិបតេយ្យ
ឲ្យទំនិញគេចពន្ធហូរចូលយ៉ាងគំហុកតាមច្រកកំពង់ផែទំនប់រលក រហូតដល់គេរិះគន់ថា ក្រុមគយ លោក ទុំ ណូ ប្រធាន
សាខាគយ និង រដ្ឋាករ ខេត្តព្រះសីហនុ និង ក្រុមគយលោក ណុប សំអាន ប្រធានការិយាគយ និងរដ្ឋាករទំបនប់រលក
ធ្វើការរបៀបកន្ទេលធំបន្លំដេកឬជាមន្ត្រីគ្រាប់ល្ពៅ ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនចូលចិត្ត
មិនទទួលយកបាន។
ក្រុមឈ្មួញនិងក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកំពង់ផែទំនប់រលក បានលួចបង្ហើបអោយធូៗពោះខ្លះថាកន្លងមកក៏ដូចបច្ចុប្បន្ន
កំពង់ផែទំនប់រលកទំនិញជាច្រើនប្រភេទត្រូវបានគេដឹងថាភាគច្រើនគេចពន្ធ បន្ទាប់ពីសមត្ថកិច្ច និង ខាងស្ថាប័នគយរបស់
លោក ណុប សំអាន ជាអ្នកបើកភ្លើងខៀវក្នុងនោះមានប្រភេទទំនិញស្ករស ចាប់ហួយ ស្រាបៀរ កង់រថយន្ត ដែក ស៊ីម៉ង់ត៍
។ល។ ការនាំចូលបង់ពន្ធមិនគ្រប់ដោយសារអំពើឃុបឃិតគ្នារវាងឈ្មួញ និង សមត្ថកិច្ចគយកើតឡើងជាលក្ខណៈប្រព័ន្ធ ។
ក្នុងនោះគេបានបញ្ជាក់ថា ក្រុមឈ្មួញដែលមានឱកាសប្រើប្រាស់រថយន្តប្រភេទយីឌុបជាលក្ខណៈរថយន្តខ្សែ ដឹកជញ្ជូន
ទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ឬបង់ពន្ធក្លែង ភេទទំនិញជាដើមដឹកចេញពីកំពង់ផែទំនប់រលកបានមានដូចជាក្រុមហ៊ុន ១-
គាធី ២-ចៃរ៉ា ៣-ចែវី ៤-ណុប ៥-កូ ៦-សុខុម ៧-ហួត និងមានឈ្មួញជាច្រើនទៀតដែលជាសែទុយោក្រាស់ៗ និងមានខ្នង
បង្អែកជាមេកម្លាំង ប្រដាប់អាវុធជាដើម ។
គេបានលួចទម្លាយថា លោក ណុប សំអាន បានឲ្យមន្ត្រីរបស់គាត់យកលុយពីឈ្មួញជាច្រើនដំណាក់កាលស្របពេលរាល់ទំនិញ
ដឹកតាមទូកចូលមកកំពង់ផែទំនប់រលកភាគច្រើនគេចពន្ធ ។ ដូច្នេះលោក ណុប សំអាន បានឲ្យកូនចៅប្រើវិធីរកលុយដោយការ
គាបឈ្មួញ ទី១-យកលុយពីម្ចាស់ទំនិញនៅលើទូកដែលដឹកពីប្រទេសថៃ ២-យកលុយពីម្ចាស់ទទួលចាំទិញទំនិញលើកពីទូក
៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើឲ្យបង់ជាក្បាលរថយន្ត ក្នុងមួយរថយន្តពី៣០០ដល់៥០០ដុល្លារ និង ដល់១ឡាន៦០០
ដុល្លារក៏មាន ។ លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាប ខណៈឈ្មួញបង់ពន្ធគ្រប់ចំនួនគឺយក១ឡាន៣០ដុល្លារ ។
មន្ត្រីបានទម្លាយថា បើទោះជាមានករណីទំនិញខ្លះបង់ពន្ធតាមឯកសារប្រតិវេទន៍គយក៏ លោក ណុប សំអាន បង្កើតឲ្យមានការិយា
ធិបតេយ្យបង់លុយក្រោមតុក្នុងមួយឯកសារយ៉ាងតិចចាប់ពី៧០ដុល្លារ ឬ ជាង១០០ដុល្លារ ចាត់ចែងទៅមន្ត្រីគយ ។
ក្នុងមួយយប់ៗរថយន្តបានដឹកទំនិញចេញពីកំពង់ផែទំនប់រលកដូចហែរកឋិនហើយ លោក ណុប សំអាន ក៏ទទួលបាននូវប្រភពសេដ្ឋកិច្ចពីចំណូលឲ្យឈ្មួញបង់លុយបង់ក្បាលរថយន្ត និង ចំណូលផ្សេងទៀតបានមកពីឈ្មួញបង់ប្រចាំខែក្នុងមួយករណីរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ ។ មន្ត្រីបានរំឭកថា ប្រសិនបើថ្នាក់លើមិនបានចាប់អារម្មណ៍ឬមានវិធានការកំណែទម្រង់រដ្ឋបាលទេនោះវប្បធម៌នៃអំពើពុករលួយរបស់លោក ណុប សំអាន ពិតណាស់ថាគាត់មានចេតនាទុច្ចរិតគៃបំបាត់ពន្ធនាំចូលរបស់រដ្ឋដើម្បីប្រយោជន៍បុគ្គលបក្ខពួកហើយក៏ជា ប្រភពសេដ្ឋកិច្ចដែលថ្នាក់លើមួយចំនួនប្រឹងទទួលយកសំណូកប្រចាំខែផងក៏អាចថាបាន។តំបន់កំពង់ផែទំនប់រលក ប្រសិនបើ លោក បណ្ឌិត គុណញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាមានវិធានការត្រួតពិនិត្យតាមដានរាល់សកម្មភាពនៃទំនិញគេចពន្ធហូរចូលហើយ តម្រូវឲ្យបង់ពន្ធនាំចូលស្របច្បាប់គ្រប់ចំនួនតាមប្រភេទទំនិញច្រកមួយនេះអាចនឹងរកចំណូលពន្ធជូនរដ្ឋមានចំនួនច្រើនលើសលុប។ ប៉ុន្តែបច្ចុប្បន្នការបង់ពន្ធពិតប្រាកដមានកម្រិត។ ដោយឡែកអំពើពុករលួយក្រោមតុគឺមានចំនួនច្រើនលើសលុបបំផុតទៅលើមេគយ និង មន្ត្រីមួយចំនួនដែលពាក់ព័ន្ធទទួលសំណូក និង គាបសង្កត់ជំរិតឈ្មួញបានកើតឡើងជាទម្លាប់ដែលពួកគេកំពុងយកទៅធ្វើមានបាន ក្នុងសំណូមដែលសង្គមស្អប់ខ្ពើម និង ជាក្រុមមន្ត្រីកន្ទេលធំបន្លំដេក ឬ មន្ត្រីគ្រាប់ល្ពៅនោះ ។

ឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញចេញពីកំពង់ផែទំនប់រលក អះអាងថា ទោះជារត់ការឯកសារប្រតិវេទន៍គយបង់ពន្ធនាំចូលក៏ដោយក៏នៅតែបង់លុយថ្លៃក្បាលឡានពេលដឹកចេញ ហើយក្នុង១ថ្ងៃឬ១យប់មានឡានដឹកទំនិញប្រភេទយីឌុបចាប់ពី៥០គ្រឿង ទៅ៦០គ្រឿង។មានការចោទសំណួរថា « រាល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញគ្រប់ប្រភេទដឹកចេញពីកំពង់ផែទំនប់រលក ហេតុអីត្រូវតែបង់ប្រាក់ក្បាលឡានក្នុងនោះខាងឈ្មួញនិងក្រុមហ៊ុនអះអាងថា បង់អោយ១ឡាន៣០០$ ខ្លះទៀត៥០០$នេះជាដើម។ ដោយឡែកខាងឡានដឹកស្កសរមួយឡានបង់៣០$។
បើការនាំចូលបង់ពន្ធតាមឯកសារប្រតិវេទន៍គយហើយ ហេតុអីត្រូវបង់លុយថ្លៃក្បាលឡានទៀតឬមួយការនាំចូលមានភាពមិនប្រក្រតីណាមួយគឺលោក បណ្ឌិត មិនធ្វើការអធិប្បាយបកស្រាយតាមនីតិវិធីគយ។អង្កភាពរង៊ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។  ពាក់ព័ន្ធនឹងការរិះគន់ខាងលើអង្គភាព(Pvhtv)មិនអាចសុំការបំភ្លឺពី លោក ណុប សំអាន ប្រធានការិយាល័យគយ និង រដ្ឋាករទំនប់រលកបានទេនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៨ ដោយទូរស័ព្ទចូលគ្មានលេខ លោក ។ ដោយ៖(រំដួលកោះពស់).

001 002 003 004 005

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment