សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ មេត្តាជួយមើលទីតាំង បនល្បែងស៊ីសងទល់មុខមណ្ឌលសុខភាពគីឡូម៉ែត្រ៩ផង!

ភ្នំពេញៈគេបានសង្កេតឃើញថា លោក ជា ពិសី អភិបាលខណ្ឌប្ញស្សី កែវ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធខ្លះ ក្រោមឱវាទ
កំពុងតែបណ្តែតបណ្តោយបើកដៃឱ្យកើតមានទីតាំងសំបុកបនល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណើតនៅក្នុងសង្កាត់
ច្រាំងចំរេះទី១ដែលគេប្រព្រឹត្តិលេង២៤ម៉ោងលើ២៤ម៉ោងយ៉ាង អនាធិបតេយ្យដោយគ្មានញញើតនឹងច្បាប់ឡើយ។
បើយោងតាមប្រភពព័ត៌មានរាយការណ៍ដោយប្រជាពលរដ្ឋរស់នៅជិតម្តុំទីតាំងផ្ទះបនល្បែងស៊ីសងក៏ដូចជាពីអ្នក
ធ្លាប់ចេញចូលលេងទីនោះបានបញ្ជាក់ឱ្យយើងដឹងថា ចំពោះផ្ទះកំពុងបង្កប់បម្រើ សេវាកម្មលេងល្បែងស៊ីសង
តាមប្រព័ន្ធអ៊ិនធឺណើត គឺមានទីតាំងស្ថិតនៅចំណុចផ្ទះលេខ៥B ក្នុងក្រុម៥ ភូមិ៣ សង្កាត់ ច្រាំងចំរេះ ទី១ ខណ្ឌប្ញស្សីកែវ
រាជធានីភ្នំពេញនៅទល់មុខមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ ។តាមប្រភពដដែលខាងលើបានឱ្យយើងដឹងទៀតថា នៅ
ខាងក្នុងផ្ទះសំបុកបនល្បែងនោះពិនិត្យ ឃើញមានកុំព្យូទ័រមួយចំនួនឯណោះសម្រាប់ដាក់បង្កប់បម្រើសេវាកម្មលេង
ល្បែងភ្នាល់ចាក់បាល់ស៊ីសងតាមប្រព័ន្ធអ៊ិនធឺណើតទាំងអស់ ។ គ្មានកុំព្យូទ័រណាសម្រាប់បម្រើសេវាកម្មលេង ល្បែងកម្សាន្ត
នោះទេ ។ប្រភពពីអ្នកជិតខាង ក៏បានបង្ហើបឱ្យយើងដឹងដែរថា ចំពោះទីតាំងបនល្បែងស៊ីសងនេះដើម្បីកំដរដល់ភ្នែកញាតិ
ជិតខាងលេងខ្លះៗដែរ ។ ដោយដឹកនាំការបង្អើលពេលនោះគេដឹងយ៉ាងច្បាស់ថា ក្រោមការបញ្ជាផ្ទាល់ពីលោក ប្រាជ្ញ សីហា
អភិបាលរងខណ្ឌទទួលបន្ទុកផែនសន្តិសុខខណ្ឌដែលល្បីពូកែខាងបង្ហាញស្នាដៃរបៀបទៅបង្អើលៗមិនបង្ក្រាបទេ ។ ជាក់ស្តែង
លើកទី១ កាលពីរសៀលថ្ងៃទី៣១ខែ សីហា ឆ្នាំ ២០១៨ កន្លងមកនេះ លោក ប្រាជ្ញ សីហា បានដឹកនាំកម្លាំងចុះទៅបង្អើល ហើយ
ស្រាប់តែ នៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០១៨ គេក៏ឃើញទីតាំងបនល្បែងនោះ បានបើកដំណើរការលេងឡើងវិញជាធម្មតានិងនៅ
លើកទី២ទៀត លោក ប្រាជ្ញ សីហា បានដឹកនាំកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌចុះ ទៅបង្អើលជាថ្មីម្តងទៀតកាលពីរសៀលថ្ងៃទី១២
ខែតុលា ឆ្នាំ ២០១៨ ស្រាប់តែរំលងបានតែប៉ុន្មានថ្ងៃគេក៏បានឃើញទីតាំងបនល្បែង នោះបើកដំណើរការលេងវិញនៅ ថ្ងៃទី១៥
ខែ តុលា ឆ្នាំ ២០១៨ បានយ៉ាងរលូនបន្តមកដល់ពេលនេះ ទៀតទៅ ។មហាជនជាច្រើនរស់នៅក្នុង ក្រុម ភូមិ សង្កាត់ច្រាំងចំរេះទី១
ខណ្ឌប្ញស្សីកែវ កំពុងសម្តែងនូវការមិនពេញចិត្តចំពោះទង្វើរបស់អាជ្ញាធរពាក់ព័ន្ធមួយចំនួនតូចរបស់ខណ្ឌប្ញស្សីកែវ ដែលក្នុងនោះ
មាន លោក ជា ពិសី ជាអភិបាលខណ្ឌថា មិនបានយកចិត្តទុកដាក់លើការងារគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលជាបទ
បញ្ជារបស់ក្រសួងមហាផ្ទៃបន្តិច ណាសោះ ។ បែរជាបណ្តែតបណ្តោយរក្សាទុកឱ្យមានទីតាំង សំបុកបនល្បែងស៊ីសងនៅក្នុងមូលដ្ឋាន
គ្រប់គ្រងរបស់ខ្លួនទៅវិញ ។ប្រជាពលរដ្ឋស្លូតត្រង់ខាងលើ នាំគ្នាដាក់ការសង្ស័យទៅលើ កម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌប្ញស្សីកែវថាពិត
ជាគ្មានចេតនាចេញមុខបង្ក្រាបលុបបំបាត់ដល់ទីតាំងសំបុកបនល្បែងនោះឱ្យ វិនាសសាបសូន្យទេ ទើបចេះតែ អូសក្រឡាពន្យារពេល
ក្នុងការបង្ក្រាបដើម្បីរក្សាទុកឆ្នាំងបាយ ផ្ទាល់ខ្លួនហើយមើលទៅ។ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១។
ប្រជាពលរដ្ឋរស់នៅក្បែរបានសំណូមពរដល់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញដែលទើបឡើងថ្មី ព្រមទាំង លោក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញមេត្តាជួយដាក់បទបញ្ជានិងមើលកូនចៅដែលជាមន្ត្រីស្ថិតនៅក្រោមឱវាទក្នុង នោះមាន ចៅហ្វាយខណ្ឌ មេប៉ូលិសខណ្ឌ និង មេប៉េអឹមខណ្ឌតើគាត់ជាប់រវល់ធ្វើអ្វីបានជាមិនដឹងឬមួយកំពុងងាប់ត្រកៀកស្តូកងាកលែងរួចដើម្បីកំចាត់ទីតាំងបនល្បែងនោះឱ្យមានប្រសិទ្ធភាពផង។អង្គភាពយើងរង់ចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ បើសិនមានប្រតិកម្មណាមួយ ស្របទៅតាមរបបស្តីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖(យាយពេញ).

003 0021 r001

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment