សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

តើធីកាប៉ូជានរណា សូម្បីតែលោក អភិបាល ខេត្តក្រចេះក៏មិនហ៊ានក្អកជាមួយលោកធីកាប៉ូដែរ… ?

ខេត្តក្រចេះ រថយន្តសាំយ៉ុង២គ្រឿងផ្ទុកឈើខុសច្បាប់ពេញៗ នៅក្នុងក្រុមហ៊ុនដុងណាយនៅចំណុច
ភូមិ៣ព្រៃខៀវ ភូមិ អូរកណ្តៀរថ្មី ឃុំ អូរគ្រៀង ស្រុក សំបូរ ខេត្ត ក្រចេះ នៅវេលាម៉ោង៣រសៀល ថ្ងៃ
ទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨។ របស់លោកធីកាប៉ូ ជាមេឈ្មួញរកស៊ីឈើកាងឲ្យជនជាតិ យួន ឈ្មោះ(តឹង)
ហើយក៍ជាជើងខ្លាំងល្បីឈ្មោះខាងឲ្យកូនចៅកូនចៅគប់រថយន្តនឹងជេរបញ្ចោរប្រមាថដល់អ្នកសារព័ត៌មា
ននិងសមត្ថកិច្ចផងដែរ។
ប្រភពពីសមត្ថកិច្ចក៏ដូចក្រុមឈ្មួញ ដែលរកស៊ីបទល្មើសដូចគ្នាបាននិយាយតៗគ្នាថាលោកធីកាប៉ូរូបនេះ
ពេលគាត់ចេញរកស៊ីហើយមិនសូវបង់លុយឲ្យនរណានោះទេ ព្រោះគេជាជើងខ្លំាងខាងបញ្ចោរឲ្យកូនចៅ
ប្រើអំពើហឹង្សាដាក់លើសមត្ថកិច្ចផ្សេងៗពេលជួបនឹងបទល្មើសរបស់ខ្លួន ហើយក៏មិនសូវរំខានដល់ការងារ
រកស៊ីបទល្មើសរបស់គេនោះដែរ មិនដឹងថាគេឲ្យកូនចៅគេប្រើថ្នាំអីទេ បានជាចរិកកូនចៅឆ្លើយដូចមេគេអញ្ចឹង
មេប្រើឲ្យគប់គឺគប់ៗបើមេឲ្យវ៉ៃគេនឹងវ៉ៃដោយមិនខ្លាចខុសច្បាប់ព្រហ្មទណ្ឌនោះឡើយឲ្យតែហ៊ានមករារាំងក្នុង
ការងាររកស៊ីរបស់គេ។ តើអាជ្ញាធរឬ ស្ថាប័នពាក់ព័ន្ធក្នុងខេត្តក្រចេះទាំងមូលខ្លាចអំណាចលោក ធីកាប៉ូមែនទើប
មិនហ៊ានបង្ក្រាបបុគ្គលរូបនេះឬក៍បានសំណែនពីលោកធីកាប៉ូនេះហើយទើបមិនបង្ក្រាបសោះ ពីព្រោះជាក់ស្តែង
រថយន្តសាំយ៉ុង របស់លោកធីកាប៉ូពីរគ្រឿងនោះផ្ទុកឈើប្រណិតប្រភេទកកោះពេញៗខ្នាតយក្យក្នុងភូមិសាស្រ្ត
នឹងចំណុចខាងលើនោះ សុទ្ធតែបក្សក្រុមតែមួយក្នុងការរកស៊ីបទល្មើសព្រៃឈើនេះ ក្រោយពេលបែកធ្លាយទើប
រថយន្តខាងលើរត់គេចបែកខ្ញែកគ្នាអស់ ក្រោយមកឃាត់បានមួយរត់បាត់មួយ តែនៅពេលនេះនៅមិនទាន់ថាសមត្ថកិច្ច
និងមន្ត្រីជំនាញ បង្ក្រាបរថយន្តមួយគ្រឿងនោះ បានសម្រេចឬយ៉ាងណានោះទេ…។
លោកដុង វ៉ាងណាំជាជនជាតិវៀតណាមនិងជា ប្រធានសន្តិសុខការពារក្រុមហ៊ុនដុងណៃខាងលើបាននិយាយថាក្នុង
ករណីដែលរថយន្តផ្ទុកបទល្មើសព្រៃឈើក្នុងចំការកៅស៊ូដុងណៃហៅភូមិ៣ដែលលោកកំពុងការពារនឹងគ្រប់គ្រងលោក
ថាមិនបានដឹងនោះទេក្នុងករណីនេះដែលមានឡានដឹកឈើក្នុងក្រុមហ៊ុនរបស់ខ្លួនលោកថានឹងប្រាប់ទៅកូនចៅឲ្យដើរក
រថយន្តនោះឲ្យឃើញហើយនឹងរាយការណ៍ទៅមេព្រៃនឹងនគរបាលសេដ្ឋកិច្ចខេត្តចុះចាប់ភ្លាម លោកថាមិនអនុញ្ញាតមិន
ឲ្យមានបទល្មើសនេះ នៅក្នុងដីក្រុមហ៊ុនទៀតទេ ព្រោះនេះក្រុមហ៊ុនចំការកៅស៊ូ មិនម៉ែនក្រុមហ៊ុនដឹកឈើទេ។

ចំណែកលោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀន ក្រោយពីរបានទទួលការរាយការណ៍ពីលោក ដុង វ៉ាងណាំ
ជនជាតិវៀតណាម ជាមេការសន្តិសុខការពារក្រុមហ៊ុនខាងឡើយ រួចក៍បញ្ជាឲ្យកូនចៅចុះមកបង្ក្រាបភ្លាម តែក្នុងការបង្ក្រាប
ហាក់បីដូចជាបាយឡុកបាយឡ ឃើញហើយក៏ត្រឡប់មកវិញ យថាអូសមិនរួចទៅទេ ថាឡាននោះឆេះឌីស តើអូសមិនរួច
តើលុយធ្ងន់ជាងឬក៍ឈើធ្ងន់ជាង។

ជុំវិញរឿងនេះ លោកកែវ ចំណាន បានប្រាប់អ្នកសារព័ត៌មានយើងថាឡាននោះខូចអូសមិនរួចទេ ព្រោះវាបើកចុះចំណត
ហើយលោកកំពុង រកឡានគេអូសទៀត តែរកមិនបានបច្ចុប្បន្នឡាននោះម្ចាស់គេយកទៅវិញហើយដឹង រីឯចំណែកឈើ
ចាំរកឡានគេមកដឹកនៅពេលថ្ងៃនេះ។

គួរបញ្ជាក់ថា លោកកែវ ចំណាន នាយសង្កាត់ព្រៃឈើអូរគ្រៀង ប្រហែលជាខ្លាចអំណាចហឹង្សាឬក៏អំណាចទឹកលុយរបស់
លោកជុំ វុទ្ធី (ហៅធីកាប៉ូ)មិនដឹងថាគាត់កំពុងមានមុខងារជាអ្វី ឬអាងខ្នងអ្នកធំណាទេ ទើបធ្វើឲ្យសមត្ថកិច្ចខ្លាចអារ ខ្លាចសឹង
តែមួយខេត្តក្រចេះទៅហើយ ដោយអំពើព្រៃផ្សៃរបស់គេរកស៊ីដឹកឈើខុសច្បាប់ហើយ ថែមទាំងប្រើហឹង្សាផ្សេងទៅលើអ្នក
ដ៏ទៃ សមត្ថកិច្ចមិនចាត់ការទុកឲ្យបុគ្គលរូបនេះប្រព្រឹត្តិខុសម្តងហើយម្តងទៀត ហើយដែលគេដាក់រហ័សនាមថាជើងខ្លាំងមិន
ខ្លាចអ្នកណាឡើយ ខាងប្រើកូនចៅឲ្យគប់កញ្ចក់ឡាន នឹងប្រើហឹង្សាផ្សេងទៅលើ សមត្ថកិច្ចមិនរើសមុខពេលបំពេញការងារ
ទប់ស្កាត់បទល្មើស ដែលលោកធី កាប៉ូ កំពុងប្រព្រឹត្តិល្មើសច្បាប់ ។ពាក់ព័ន្ធករណីខាងល់ អង្គាភាពរង់ចាំការបកស្រាយពី
លោក ធី កាប៉ូ គ្រប់ម៉ោងធ្វើការ បើសិនមានប្រតិកម្មណាមួយ ដោយស្របទៅតាមច្បាប់របបសារព័ត៌មាននៃព្រះរាចាណា
ចក្រកម្ពុជា៕ដោយ៖ (រំដួលក្រចេះ)

033

001

 

 

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment