សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ឪពុកឈឺស្លាប់ ម្តាយក៏លង់ទឹកស្លាប់ បីនាក់បងប្អូនតែលតោលគ្មានទ្រនំជ្រករស់ដោយគ្មានគោលដៅ

ខេត្តសៀមរាប-ស្រុកអង្គរធំ ៖ ជីវិតដ៏សែនអភ័ព្វ របស់ក្មួយៗកំព្រាបីនាក់បងប្អូន ក្រោយពីឪពុកឈឺស្លាប់បានមួយឆ្នាំ
ម្តាយក៏លង់ទឹកស្លាប់ទៀត រីឯដីធ្លីក៏ត្រូវបានមារមីងលក់ធ្វើបុណ្យសពម្តាយឪពុកអស់ ក្រោយមកត្រូវបានមារ មីងជេរ
ស្តីបណ្តេញចេញ ធ្វើអោយក្មួយៗរសាត់អណ្តែត អត់ផ្ទះ អត់សម្បែង ចាកចេញចោលស្រុក ដើរសុំអ្នកភូមិនៅទីនេះបន្តិច
នៅទីនោះបន្តិច ។ក្មួយស្រី ឃឿន សំ អាយុទើបតែ ១៣ឆ្នាំ ត្រូវទទួលបន្ទុក ការងារធ្ងន់ស្រាល ធ្វើម្តាយផង ធ្វើឪពុកផង
ស៊ីឈ្នួលដាំដំឡូងអោយគេ ដើម្បីចិញ្ចឹមប្អូនតូចៗ អាយុ ១២ឆ្នាំ និង ៧ឆ្នាំ នៅភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ
ខេត្ត សៀមរាប ។យើងខ្ញុំក្រុមការងារ សូមលើកដៃគោរពអំពាវនាវ សប្បុរសជនអ្នកមានចិត្តធម៌ មេត្តាអាណិតស្រណោះ
ជួយឧបត្ថម្ភក្មួយៗកំព្រាទាំងបីនាក់បានជម្រកមួយកក់ក្តៅ សម្រាប់ជីវិតតទៅថ្ងៃមុខ៕(ដកស្រង់ចេញគេហទំព័រខ្មែរអច្ឆរិយ).

0011

Filed in: សង្គម

Leave a Reply

Submit Comment