សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក អភិបាលខេត្តបាត់ដំបងហ៊ានបង្រ្កាបល្បែងស៊ីសងបៀ អាប៉ោងដុះស្លែដ៏ធំរបស់លោកតាល់និងលោកខនដែរឬទេ?

បាត់ដំបង ៖ទីតាំងល្បែងស៊ីសងបៀរអាប៉ោងដុះស្លែដ៏ធំរបស់លោកតាល់និងលោកខន នឹងល្បែងភ្នាល់ទឹកភ្លៀងដែលស្ថិតនៅចំណុចវាលស្រែមួយពាន់ក្នុងសង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង តើសមត្ថកិច្ចក្រុងបាត់ដំបងហ៊ានបង្ក្រាបឬមួយយ៉ាងណាដែរ?។ដោយសារតែត្រូវថ្នាំពួកអ្នកញៀនល្បែងបានបង់លុយអោយអស់លោករួចរាល់អស់ហើយជាថ្នូមិនបង្ក្រាបនឹធ្វើមិនដឹងមិនឮ។បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងបានអោយដឹងថាល្បែងស៊ីសងគ្រប់ប្រភេទនេះលេងបានយ៉ាងរលូនដោយគ្មានការបង្ក្រាបនោះឡើយ។នេះមកពីអំណាចទឹកប្រាក់ពីអំណាចទឹកលុយរបស់លោកតាល់និងលោកខន។ភូមិឃុំមានសុវត្ថិភាព៩ចំណុចរបស់ក្រសួងមហាផ្ទៃហាក់បីដូចជាស្ថាប័នពាក់ព័ន្ធក្នុងក្រុងបាត់ដំបងមិនយកចិត្តទុកដាក់ទល់តែសោះ។ល្បែងស៊ីសងទាំងនោះអាចកើតមានចោរលួច ចោរប្លន់ ព្រមទាំងអំពើហឹង្សាក្នុងគ្រួសារផងដែរពោលគឺល្បែងគ្រប់ប្រភេទទាំងអស់នេះធ្វើអោយសង្គមវឹកវរ។ ចំណែកឯអ្នកឈ្នះចាញ់រាប់ម៉ឺនដូល្លានេះជាហេតុផលដែលប្រជាពលរដ្ឋមិនពេញចិត្តនឹងល្បែងស៊ីសងបៀអាប៉ោងដុះស្លែដ៏ធំរបស់លោកតាល់។ប្រភពព័ត៌មានដដែលនេះបាននិយាយថាក្នុងនាមពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង ។ប្រជាពលរដ្ឋបានរិះគន់ទៅលើ លោក អភិបាលខេត្ត បាត់ដំបងនិងលោកស្នងការស្នងការថ្មីព្រមទាំងមេប៉េអឹមថ្មី អសមត្ថភាពក្នុងការបង្រ្កាបបនល្បែងដុះស្លែរបស់មេនេះមែនឬមួយយ៉ាងណា ។តើពេលណាទើបមានចំណាត់ការចំពោះល្បែងស៊ីសងគ្រប់ប្រភេទដូចជាបៀអាប៉ោងរបស់លោកតាល់និងលោកខនកុំធ្វើអោយភូមិឃុំមានសុវត្ថិភាព៩ចំណុចបរាជ័យអីឲ្យសោះ។បើតាមប្រភពពីអ្នកញៀនល្បែងបានលួចខ្សឹមប្រាប់ថា លោកតាល់ និង លោក ខន បានរត់ការបង់លុយជូនស្ថាប័នពាក់ព័ន្ធរួចរាល់អស់ហើយដូច្នេះគ្មានអ្វីត្រូវព្រួយទៀតទេ ហើយអ្នកញៀនល្បែងបានបន្តទៀតថា សូម្បីតែ លោក អភិបាលខេត្ត លោកស្នងការ មេប៉េអឺមខេត្ត ក៏ចាញ់បារមីរបស់មេ ល្បែងទាំងពីរនាក់ដដែល៕អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕ដោយ៖
(បុបា្ផក្រុងបាត់ដំបង).(នៅមានបន្ត).13 12 11 008 007

 

002

009

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment