សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

លោក គង់ សម្រេច មេគយ ច្រកស្រែអំបិល បើកភ្លើង ខៀវឲ្យឈ្មួញនាំចូលទំនិញគេចពន្ធដោយសេរីអត់ខ្វល់

ខេត្តកោះកុង៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រក ស្រែអំបិល បានបង្ហើបឲ្យដឹងថា លោក គង់ សម្រេច ដែលជា មេគយច្រក នេះគឺជាអ្នកឃុបឃិត បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធរាប់សិបតោនក្នុង១ថ្ងៃៗដែលជាហេតុធ្វើឲ្យបាត់បង់ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ប្រការនេះ លោក គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋានគយ និង រដ្ឋាករត្រូវពិនិត្យឡើងវិញជាបន្ទាន់ ដើម្បីកុំឲ្យ លោក គង់ សម្រេច ធ្វើអី្វៗតាមអំពើចិត្តទៀត។ ដោយហេតុថា ច្រើនខែមកហើយ ដែល លោក គង់ សម្រេច ធ្វើជាមេគយច្រក ស្រែអំបិល ហើយ បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និង ទំនិញខុសច្បាប់ដោយ គ្មានញញើតអ្វីទាំងអស់។ប្រភពពីប្រជា ពលរដ្ឋ រស់នៅតំបន់កំពង់ផែ ស្រែអំបិលបានឲ្យដឹងថានៅកំពង់ផែនច្រក ស្រែអំបិល ឈ្មួញបាននាំចូលទំនិញ តាម ទូកធំៗដែលមានចំណុះរាប់សិបតោន ហើយភាគច្រើនទំនិញទាំងនោះគឺជាទំនិញគេចពន្ធ ឬ បង់ពន្ធមិន គ្រប់។ ចំពោះរថយន្ត ដែលមានអាទិភាពក្នុងការដឹកទំនិញចេញពីកំពង់ផែមួយនេះគឺមានត្រឹមតែ៣ ក្រុមហ៊ុន ប៉ុណ្ណោះ គឺក្រុម ហ៊ុនកៀធី ក្រុមហ៊ុនឡុងម៉េង និង ក្រុមហ៊ុន អឹម ឌី អេដស៍ (mdh)ដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និង ទំនិញខុសច្បាប់ ចូល តាម ច្រកកំពង់ផែស្រែអំបិល ខេត្ត កោះកុងដោយសារតែមាន ការបើកដៃពី លោក គង់ សម្រេច ។ទំនិញគេចពន្ធ ដែលឈ្មួញនាំចូល មានដូចជា គ្រឿងសំណង់ គ្រឿអេឡិចត្រូនិច ទូរស័ព្ទ ស្រាថ្លៃៗ ស្រាបៀសឹង្ហ ( ស្រា បៀ សឹង្ហ មិនបង់ពន្ធជូនរដ្ឋទេ ) តែ ស្រាបៀលីអូរបង់ពន្ធជូនរដ្ឋតែ ២០% ប៉ុណ្ណោះ ) និង ទំនិញជាច្រើនប្រភេទទៀត ដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់។ ចំណែកឯនៅក្នុងឯកសារពន្ធ (ប្រតិវេទ) មិនមានឈ្មោះក្រុមហ៊ុនទាំង៣ ខាងលើឡើយ ដោយគេបានប្រើឈ្មោះ ផ្សេងមកជំនួស។ប្រភព ខ្លះបានឲ្យដឹងថា តាមរយះការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និង ទំនិញខុសច្បាប់ តាមអំពើចិត្ត គឺ លោក គង់ សម្រេច ប្រធានស្នាក់ការ គយច្រកស្រែអំបិលអាច ប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួលបំផុត។សមត្ថកិច្ចពាក់ព័ន្ធ នៅច្រក ស្រែអំបិល បានអះអាងថា ឈ្មួញដែលនាំចូលទំនិញគេចពន្ធ តាមច្រកនេះ គឺសុទ្ធតែជាម៉ូយចាស់របស់ លោក គង់ សម្រេច ដោយមានការបែង ចែកផលប្រយោជន៍គ្នាយ៉ារលូន។ ដូច្នេះអង្គភាពប្រឆាំង អំពើពុករលួយ ក៏គួរស៊ើបអង្កេតទៅលើករណីមេគយច្រកស្រែអំបិល ឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធជាបន្ទាន់ផង ដែរ ព្រោះបញ្ហានេះនាំឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធយ៉ាង ច្រើនសន្ធឹកសន្ធាប់។ពាក់ព័ន្ធករណីខាងលើនេះ គេហទំព័រព្រះវិហារ មិនអាចសុំការពន្យល់ ពី លោកគង់ សម្រេច មេគយច្រកស្រែអំបិលបានទេ មូលហេតុគ្មានលេខទូរស័ព្ទគេហទំព័រព្រះរង់ចាំការបកស្រាយគ្រប់ពេលវេលារៀងរាល់ម៉ោងធ្វើការ៕ ដោយ៖( រំដួលកោះកុង )

 

004001

13

 

 

 

 

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment