សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មេគយកំពង់ផែស្វ័យត ក្រុង ព្រះសីហនុ ឈ្មោះ លោក យឹក យូរ កំពុងតែឃុបឃិតជាមួយឈ្មួញបាត់ចំណូលពន្ធរដ្ឋ

ព្រះសីហនុ៖ មានសេចក្តីរាយការណ៍ និង ប្រភពពីប្រជាពលរដ្ឋ បាននិយាយថា ក្នុងរយៈកាលអាណត្ដិទី៥កន្លងមកដែលបាន ប្រគល់អំណាចទៅឲ្យ លោក យឹក យូរ ធ្វើជាមេគយស្វ័យតក្រុង ព្រះសីហនុ នោះ បច្ចុប្បន្ន កំពុងតែធ្វើឲ្យរដ្ឋត្រូវបាត់បង់ ចំណូលចូលថវិកាជាតិ ក្នុង១ឆ្នាំៗ ចំនួនប៉ុន្មានម៉ឺន សែន និង លានដុល្លារនោះទេ ។ប្រភពពីក្រុមឈ្មួញធំៗ បានប្រាប់ថា រាល់រថយន្តដែលនាំមក ពីប្រទេស បរទេស ទោះបីមកពីប្រទេសណា ក៏ដោយត្រូវតែបង់ក្បាលឡានចំនួន ១០ ដូល្លារ ហើយ មួយថ្ងៃៗ មានរថយន្ត ចូលរាប់រយគ្រឿងតើលុយទាំងនោះធ្លាក់ចូលហោប៉ៅមេគយងព្រះសីហនុកំពង់ផែស្វ័យតលោក យឹក យូរ ទាំងអស់ឬមួយយ៉ាងណាដែរ?។
សូបញ្ជាក់ថា ស្ថាប័នគយ នៅកម្ពុជា ជាច្រើនសម័យកាលមកនេះមានតែ គយសម័យ លោក គុណ ញឹម ជា អគ្គនាយកគយ  មួយតែ១ ដុះស្លែប៉ុណ្ណោះដែលល្បីឈ្មោះខ្លាំងជាងគេ គឺ ល្បីទាំងស្រុកខ្មែរដែលទុកឲ្យមន្ត្រីគយ មួយក្ដាប់តូចហ៊ានធ្វើព្យុះធ្វើភ្លៀងយកទៅធ្វើមានបាន មានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភ មហាសាល ។ប្រជាពលរដ្ឋខ្មែរតែងបានដឹងថា អំពើពុករលួយ ពួយរលីងនៅ ក្នុងស្ថាប័នគយ ដឹកនាំគ្រប់គ្រង ដោយ លោក គុណ ញឹម និង បក្ខពួក មួយក្ដាប់តូចនេះ បាននិងកំពុង ចាក់ឬសគល់យ៉ាងជ្រៅ ដែលមិនងាយ នឹងគាស់រំលើងបាននោះទេ លើក លែងតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុវត្តនូវទ្រឹស្ដី «ជីកស្មៅ ត្រូវជីកទាំងឬស» ដែលអាចបកប្រែមកថា បើដកតំណែងត្រូវតែដកទាំងមេ ដកទាំងកូន ឬដកទាំងខ្សែតែម្ដង ទើបអាចធ្វើឲ្យផែនការ កែទម្រង់ស៊ីជម្រៅ នៅស្ថាប័នគយ នឹង មានប្រសិទ្ធភាពពិតប្រាកដបាន ។ដោយសារហេតុថា អំពើពុករលួយនោះ វា ផ្ដើមឡើងចេញពី ការដឹកនាំតាមបែប បក្ខពួកនិយម ក្រុមគ្រួសារនិយម ជាច្រើនឆ្នាំមកហើយ ដូចជាការតែងតាំង មន្ត្រីៗគយឲ្យនៅកន្លែងខ្លាញ់ៗ ឬ ឲ្យធ្វើការងារសំខាន់ៗ តាមរបៀប ចែកគ្នាស៊ីវិលជុំ តែបក្ខពួកខ្លួនឯង បងប្អូនកូនក្មួយខ្លួនឯង ឬក្រុមគ្រួសារសាច់ញាតិខ្លួនឯង ជាដើម ។ល។
ជាក់ស្ដែង ក្រោយពី លោក គុណ ញឹម បានឡើងមកធ្វើជា មេគយ ម៉ាស្រុកខ្មែរភ្លាម គាត់បានយកលោក ញឹត យូរ ឲ្យ ឡើងមកធ្វើ ជាមន្ត្រីគយ បានកាន់ការងារកន្លែងខ្លាញ់ មានទ្រព្យសម្បត្តិ ស្ដុកស្ដម្ភ មហាសាល ។ មិនតែប៉ុណ្ណោះ មានមន្ត្រីៗគយ ថ្នាក់អន្ទ្រើសមួយចំនួនផ្សេងៗទៀត ក៍មិនសូវខុសគ្នាទេ គឺពួកគាត់តែងយកបងប្អូនកូនក្មួយ ឬបក្ខពួកខ្លួន ឲ្យចូលធ្វើមន្ត្រីគយ កាន់ការងារសំខាន់ៗស្ទើរនៅគ្រប់ប៉ុស្តិ៍ខ្លាញ់ៗទាំងអស់ តាមយុទ្ធសាស្ត្រ ឆ្លៀតឱកាសចែកគ្នា រកប្រយោជន៍ផ្ទាល់ខ្លួន និង បក្ខពួក ទៅតាមខ្សែ ឬតាមជំនាន់ទាន់អាចនៅធ្វើបាន។ជាងនេះទៀត ក្រោយពីលោក ញឹត យូរ អតីត មេគយ ខេត្តព្រះស៊ីហនុ បានមួយរយះពេល ដែលអាចរកលុយបានច្រើនគួរសមហើយ គាត់ ក៍បាន ជ្រែមុខ តំណែង រកកន្លែងខ្លាញ់ជាងនេះ បន្តទៀត ហើយ ត្រូវបានលោក គុណ ញឹម មេគយ ម៉ាស្រុកខ្មែរតែងតាំងតម្លើង កៅអីថ្មីឲ្យគាត់ ធ្វើជាមេសាខាគយកំពង់ផែស្វ័យយ័ត្ន ក្រុងព្រះសីហនុយ៉ាងឡូយ ធ្វើឲ្យពួកឈ្មួញៗទាំងឡាយ និង បងប្អូន ប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើលម្ដងទៀត និង នាំគ្នានិយាយថា អ្នកណាខ្លាំងជាង លោកញឹត យូរ ។ ត្រង់នេះគេមិនដឹងថា តើលោក ញឹក យូរ បានចំណាយលុយកាក់អស់ច្រើនដល់ថ្នាក់ណា ឬក៍គាត់បានសន្យាជួយចិញ្ចឹម អគ្គនាយកគយដុះស្លែ គុណញឹម ក្នុង១ខែៗ ចំនួនប៉ុន្មាន ឬក៍អត់អស់លុយកាក់អី សូម្បីតែមួយសេនសោះនោះទេ ដែលអាចធ្វើឲ្យគាត់ ត្រូវបានតែងតាំង ធ្វើជាមេគយធំ នៅកំពង់ផែស្វ័យត ក្រុងព្រះសីហនុ ជាកន្លែងខ្លាញ់ ។តាំងពី លោក ញឹក យូរ បានទៅធ្វើជាមេគយ នៅកំពង់ផែក្រុងព្រះសីហនុមកមានព័ត៌មានប្រាប់ឲ្យ ដឹងថា ពួកឈ្មួញៗ និង ក្រុមអ្នករត់ការ ឯកសារទាំងឡាយមិនសប្បាយចិត្ត នឹង វត្តមានរបស់លោក ញឹក យូរ ទាល់តែសោះ ពីព្រោះ គាត់ពូកែបង្កើតល្បិច គាបយកលុយស្រស់ៗពីពួកគេ  ពួកឈ្មួញៗ និងក្រុមអ្នករត់ការ។ ពួកគេនិយាយថា សព្វថ្ងៃនេះគ្រាន់តែឯកសារ ចុះប្រតិវេទន៍គយ ក្នុងមួយថ្ងៃៗមាន រាប់រយឯកសារឯណោះ ហើយ ក្នុងមួយឯកសារ ការចំណាយក្រៅផ្លូវការ មានចាប់ពី ១ម៉ឺនរៀល ដល់ ១០ ដុល្លារអាមេរិក ដែលនេះមិនទាន់គិត ពីការកោសរូស ចាប់កំហុសផ្សេងៗនោះទេ។ហើយការបង់លុយនេះធ្វើឡើងច្រើនដំណាក់កាល រាប់តាំងពី ផ្នែកគណនេយ្យ កន្លែងបោះត្រា និង កន្លែងត្រួតពិនិត្យទំនិញ ព្រមទាំងកន្លែងសំខាន់ ជាងគេបំផុតនោះគឺ នៅចំណុចអ្នកអនុញ្ញាត ឲ្យរថយន្ដដឹកទំនិញចេញ-ចូល ទាល់តែមានការឯកភាព (បង់លុយគ្រប់ចំនួន) ពីលោកប្រធាន ញឹក យូរ ទើបគេអនុញ្ញាតឱ្យ រថយន្ដអាចចេញ-ចូលបាន ឬក៍អាចយកទំនិញ ចេញពីកំពង់ផែនោះបាន ។
ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងទៀតថា លោកប្រធាន ញឹក យូរ ក៍ត្រូវប៉ាន់មិនតិចដែរ នឹង ការអនុញ្ញាត ឲ្យពួកឈ្មួញខ្លះ បាននាំចេញទៅលក់ នៅក្រៅប្រទេសទាំងកុងទីន័រៗ នូវទំនិញបាតឃ្លាំងអន់ ដែលពួកគេប្រមូលទិញ ពីរោងចក្រមួយចំនួននៅកម្ពុជា ។ បន្ថែមពីលើនេះ នៅមានទំនិញ មានតម្លៃជាច្រើនទៀត ដែលត្រូវបានឈ្មួញ នាំចូលពីបរទេសមកកម្ពុជា ទាំងកុងទីន័រៗដែរ តែងមានឈ្មួញខ្លះ លួចដាក់បង្កប់ នៅខាងក្នុងនូវ ទំនិញគេចពន្ធ ស្ទើរមិនដែលខានទេដែលចំណុចនេះកំពុង ធ្វើឲ្យ លោកប្រធាន ញឹក យូរ មេគយ ប្រចាំកំពង់ផែអន្ដរជាតិ ក្រុង ព្រះសីហនុ អាចរកចំណូលផ្ទាល់ខ្លួន បានមិនតិចឡើយ ក្នុង១ខែៗ រហូតដល់១ឆ្នាំៗ ។
ពាក់ព័ន្ធករណីការចោទប្រកាន់ខាងលើ លោក យឹក​ យូរ មិនអាចសុំការពន្យល់បានទេពីព្រោះខលចូលមានអ្នកទទួល។ គេហទំព័រព្រះវិហាររង់ចាំការបកស្រាយគ្រប់ពេលវេលា៕ ដោយ៖ (លោក ហង់ ).13

001

 

 

15

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment