សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

មនុស្ស២នាក់ និង រថយន្តកាមរីដឹកឈើប្រណិតពេញលោតឆ័ត្រ ត្រូវសមត្ថកិច្ចដេញស្ទាក់ចាប់

ស្ទឹងត្រែង: រថយន្តដឹកឈើប្រណិតប្រភេទឈើប្រណិត មួយគ្រឿងលោតឆ័ត្រ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧២២ស្ទាក់ចាប់បានរួម នឹង មនុស្សពីរនាក់នៅលើកំណាត់ផ្លូវជាតិលេខ7A កាលពី វេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៣០សីហា២០១៧ ក្នុង ភូមិ អូរឫស្សីកណ្តាល ឃុំ អូរឫស្សីកណ្តាល ស្រុក សៀមបូក ខេត្ត ស្ទឹងត្រែង។
មន្រ្តីអាវុធហត្ថអោយដឹងថារថយន្តដែលបង្ក្រាបបាននោះ ជារថយន្តម៉ាកកាមរីហើមពណ៌ស្លែពាក់ផ្លាកលេខ2R4489ដឹកឈើប្រណិតពេញរថយន្ត ហើយ បានបើករត់គេចពីកម្លាំងសមត្ថកិច្ចដេញចាប់ខណៈមានរថយន្តកាមរីឆ្លាមពណ៌ស្ករមួយគ្រឿងទៀតបានបើកបិទគូទហើយរថយន្តដឹកឈើបានបែកកង់ទៅមុខលែងរត់ទើបចាប់បាន។
មន្ត្រីរដ្ឋបាលព្រៃឈើបានអោយដឹងថា ឈើប្រណិតនោះជាប្រភេទធ្នង់មានចំនួនសរុប៥៥ដុំហើយត្រូវបាននាំយកទៅរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។ចំណែកជនសង្ស័យទាំងពីរ មិនបានស្គាល់អត្តសញ្ញាណនោះទេ រួម នឹង រថយន្តកាមរីហើមខាងលើនោះបានពាក់ផ្លាកលេខក្លែងក្លាយលេខភ្នំពេញ2R4489បន្លំលើប័ណ្ណបង់ពន្ធមធ្យោបាយដឹកជញ្ជូនដែលមានលេខភ្នំពេញ2D8586ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចនោះ រក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ប៉ុន្តែប្រភពក្រុមអ្នករកស៊ីបាននិយាយថា ការចាប់នេះមកពីរកស៊ីមិនត្រូវរ៉ូវគ្នា ទើបធ្វើឲ្យសមត្ថកិច្ចស្ទាក់ចាប់បាន ស្របពេលរថយន្តបែកកង់ផងនោះ ហើយប្រភពបាននិយាយថារថយន្តដឹកឈើទាំងថ្ងៃទាំងយប់គ្មានសមត្ថកិច្ចពាក់ព័ន្ធណាចេញមុខបង្រ្កាបឡើយ ជាក់ស្តែងកាលពី យប់ថ្ងៃទី ២៣ ខែ សីហាឆ្នាំ២០១៧វេលាម៉ោង ១២ និង ៤០នាទីយប់មានរថយន្តសាំយ៉ុង ៤០ ទៅ ៥០ គ្រឿងដឹកឈើចេញពីបណ្តាស្រុកនានាក្នុងខេត្ត ស្ទឹងត្រែហេតុអីស្ថាប័នពាក់ព័ន្ធមិនបង្រ្កាប ចុះរថយន្តកាមរីដឹកឈើតែមួយឡានសោះម៉េចក៏ដឹហម៉្លេះ ពិតជាគួរឲ្យអស់សំណើចណាស់។ប្រជាពលរដ្ឋនៅក្នុងខេត្ត ស្ទឹងត្រែង សុំអំពាវនាវដល់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទជួយមានវិធានការផងទាន ពីព្រោះខេត្តឈ្មួញបានដឹកឈើស្ទើរតែខ្ទេចផ្លូវជាតិទៅហើយមិនមានបុគ្គលណាចេញបង្ក្រាបឡើយ តែបង្រ្កាបវិញបានតែគ្មានបក្ខពួកតែប៉ុណ្ណោះ៕ដោយ៖ (រំដួលស្ទឹងត្រែង)

001 002 003 004 005 006

 

Filed in: សង្គម

Leave a Reply

Submit Comment