សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

ហាងកាហ្វេបើកល្បែងស៊ីសងជ្រកក្រោមស្លាកសញ្ញាតាតា គ្មានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចេញមុខបង្ក្រាបបានឡើយ

ខេត្តបាត់ដំបងៈនៅថ្ងៃទី 27 ខែ សីហា ឆ្នាំ 2017 វេលាម៉ោង13 និង 45ក្រុមព័ត៌មានបានចុះទៅថតផ្សាយផ្ទាល់កន្លែងហាងកាហ្វេដែល
ជ្រកក្រោមស្លាកសញ្ញាតាតា នៅត្រង់ចំណុច ភូមិ ដូង ឃុំ បឹងរាំង ស្រុក កំរៀង ខេត្ត បាត់ដំបង ។ដោយហាងកាហ្វេតាតានោះមានបើក
លេងល្បែងស៊ីសងដុះស្លែម៉ឺនឆ្នាំចំកណ្ដាលបេះដូង ស្រុក កំរៀង តែម្ដង ដោយគឃ្លើនទៅ នឹង សមត្ថកិច្ចហើយក៏មិនឃើញសមត្ថកិច្ច
ណាចុះបង្រ្កាបនោះទេ។ហើយម្ចាស់ហាងកាហ្វេតាតានោះក៏បានបោះពាក្យសម្ដីមកអោយអ្នកសារព័ត៌មានថា ថតអីថតទៅចង់ផ្សាយ
ក៏ផ្សាយទៅគាត់មិនខ្វល់ទេ ហើយដើរប្រាប់អ្នកដែលមកលេងល្បែងភ្នាល់ប្រដាល់ថៃដាក់លុយនោះថាម៉េចខ្លាចទេអ្នកសារព័ត៌មាន
អង្គុយលេងធម្មតាទៅកុំខ្លាច។
ប្រភពពីប្រជាពលរដ្ឋរត់ម៉ូឌុបបានប្រាប់ដល់ ភ្នាក់ងារយើងថា ម្ចាស់ហាងកាហ្វេតាតានេះសម្ដីឈ្លើយណាស់និយាយដូចមានតែឯងហើយ
ក្អេងក្អាងមិនដឹងអាងអីនោះទេ។ប្រភពបន្តទៀតថាហើយគាត់សង្កេតឃើញម្ចាស់ហាងការហ្វេតាតាហ្នឹងអោយតែឃើញអ្នកណាមកសួររឿងបើកល្បែងសីសងហ្នឹងនិយាយចេញមកឈ្លើយដាក់គេរហូតហើយតែងតែដោះសារថាគាត់អផ្សុកពេកបាននាំគ្នាមកលេង បើកល្បែងស៊ីសងគ្រប់ពេលហើយ ថាអ្នកមកលេងអផ្សុក ចង់តែសើច តែមិនអីទេសូមបងប្អូនប្រិយមិត្តរង់ចាំមើលបន្តទៀត តើសមត្ថកិច្ចចុះបង្រ្កាបឬមួយយ៉ាងណា។បើតាមពីអ្នកញៀនល្បែងបានបង្ហើបប្រាប់ភ្នាក់ងារយើងថា មេបនលហបែងនោះបានត្រូវរ៉ូវជាមួយសមត្ថកិច្ចមូលដ្ឋានអស់ហើយ ដូច្នេះសូមបងប្អូនកុំភ័យអីគិតតែលេងទៅ កុំខ្វល់ពីកាសែតចុះផ្សាយអីក៏ផ្សាយទៅ៕គេហទំព័រព្រះវិហាររង់ចាំការបកស្រាយគ្រប់ពេលវេលាគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ (រំដួលក្រុងបាត់ដំបង).

001 002 003 004 005 006

Filed in: សង្គម

Leave a Reply

Submit Comment