ខេត្តឧត្តរមានជ័យ:នៅថ្ងៃទី១២សីហាឆ្នាំ២០២៥វេលាម៉ោង១១៖៤៨នាទីនៅចំណុចផ្ទះរបស់ឈ្មោះសារឿនកុសលត្រូវជាប្អូនបង្កើតជនរងគ្រោះស្ថិតភូមិអពិលថ្មីឃុំអំពិលស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យមានកើតករណីឃាតកម្ម១ករណីបង្កឡើងដោយជនសង្ស័យឈ្មោះនងរិនភេទប្រុសអាយុ៤៥ឆ្នាំមុខរបរកសិករមានទីលំនៅភូមិអពិលថ្មីឃុំអំពិលស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ(ត្រូវជាប្អូនថ្លៃជនរងគ្រោះ) បានធ្វើសកម្មភាពយកកាំបិតខ្វែវកាប់ទៅលើក្បាលជើងដៃទៅលើជនរងគ្រោះឈ្មោះសារឿនសុជាតិភេទស្រីអាយុ៤៦ឆ្នាំមុខរបរសាឡនមានទីលំនៅភូមិឃុំកើតហេតុខាងលើ(ត្រូវជាបងថ្លៃជនរងគ្រោះ) បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានដើរត្រឡប់ទៅផ្ទះ។
ក្រោយពីទទួលបានពត៌មានភ្លាមនោះៗលោកឧត្ដមសេនីយ៍ទោខូវលីស្នងការនគរបាលខេត្តបានចាត់លោកវរសេនីយ៍ទោរុនរ៉ាឌីអធិការនគរបាលស្រុកដឹកនាំកម្លាំងផែនការងារនគរបាលយុត្តិធម៌និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលបានចុះទៅដល់កន្លែងកេីតហេតុឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាំងនាំមកកាន់អធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិលដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕










































