សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

១០ថ្ងៃ សមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះបង្ក្រាបល្បែងស៊ីសង បាន៥ករណី ឃាត់ខ្លួន ៣០នាក់

CD8FA6FF-5362-495D-B255-68EAA563CF4E ED7BFA0F-6B44-4FBF-86BE-8ECAE8ACFAE5ភ្នំពេញ: រយៈពេល១០ថ្ងៃ ពោលចាប់ពីថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះសមត្ថកិច្ចនៃក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន ៥ករណីឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣០នាក់។ ក្នុងចំណោម ៣០នាក់ដែលបានឃាត់ខ្លួន មានចំនួន ៣នាក់ត្រូវបានបញ្ចូនទៅតុលាការ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ចំនួន ២៧នាក់។នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

របាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងរយៈពេល១០ថ្ងៃនេះ ខេត្តបាត់ដំបងបង្ក្រាបបាន៣ករណី ខេត្តកំពង់ស្ពឺ ១ករណី និងពោធិសាត់ ១ករណី ចំណែកខេត្តផ្សេងៗទៀតពុំមានករណីលេងល្បែងស៊ីសងនោះទេ។យ៉ាងណាមិញ យើងសង្កេតឃើញថា ចាប់តាំងពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបទបញ្ជាបង្ក្រាបបទល្មើសល្បែងស៊ីសង និងមានឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងមហាផ្ទៃដឹកនាំអនុវត្តគោលនយោបាយ «ភូមិឃុំសង្កាត់មានសុវត្ថិភាព» ធ្វើឱ្យការបង្ក្រាបល្បែងស៊ីសងទូទាំងរាជធានី ខេត្តមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ថាក្នុងរយៈពេលដែលប្រទេសកម្ពុជាថៃមានជម្លោះព្រំដែនជាមួយគ្នានេះ សមត្ថកិច្ចក្រសួងមហាផ្ទៃនៅតែបន្តបំពេញតួនាទី ភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្តិភាព ដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់ សុត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ៕   

Filed in: សន្តិសុខ

Leave a Reply

Submit Comment