ព្រះវិហារៈ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ មេកងទ័ពកម្ពុជា បានប្រាប់អនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន ១៣ប្រទេសអំពីហេតុការណ៍ ដែលទាហានថៃចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ (សង្ស័យស្លាប់២នាក់) ក្រោយបទឈប់បាញ់ចូលជាធរមាន។ ការចាប់ខ្លួននេះ នៅពេលទាហានកម្ពុជា ដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ នៅសមរភូមិជាំតែ
ក្នុងឱកាសដែល មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសនៅកម្ពុជា និងអ្នកពាក់ព័ន្ធទៅពិនិត្យព្រំដែនកម្ពុជា-ថៃ ដើម្បីឃ្លាំមើលទីតាំង និងសភាពការណ៍ជាក់ស្តែង ជុំវិញការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ។ កងទ័ពកម្ពុជា បានបញ្ជាក់ប្រាប់អនុព័ន្ធយោធាទាំង១៣ប្រទេសថា នៅពេលបទឈប់បាញ់ចូលជាធរមាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានកម្ពុជា បានដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ លុះពេលដើរត្រឡប់មកវិញ ស្រាប់តែទាហានថៃភ្ជង់កាំភ្លើង និងចាប់ខ្លួនទាហានកម្ពុជាតែម្ដង។ បើតាមការអះអាងថា របស់មេទ័ពកម្ពុជា រហូតមកទល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជានៅឡើយទេ៕ |