សូម​ស្វាគមន៍​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រយើងខ្ញុំ !​ ទូរទស្សន៍​ ព្រះវិហារអនឡាញ​ផ្តល់ជូនព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! សូមអរគុណ​!
0

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scamsនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់

39FF219C-70BB-4C0C-B310-5747EEE44AAA 5C75E223-975B-45A0-B7BE-50DACFA71C81 75C9FCF5-213D-4984-A37D-E2CEA20CE882ភ្នំពេញ: នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams  នៅក្នុងទីតាំងផ្លូវH ផ្ទះលេខ36 ភូមិ10 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់,  រឹបអូសកុំព្យូទ័រលើតុ ចំនួន ១២គ្រឿងទូរសព្ទ ចំនួន ១៦គ្រឿង។

ជនសង្ស័យ  និងវត្ថុតាងទាំងអស់បានបញ្ជូន ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់។

សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕6052E2F4-95AF-4129-B1D8-391D1F9BF6FD39FF219C-70BB-4C0C-B310-5747EEE44AAA

Filed in: សន្តិសុខ

Leave a Reply

Submit Comment